ព័ត៌មានជាតិ

ជិះម៉ូតូចេញពីផ្ទះជួលនៅស្ទឹងមានជ័យដើរធ្វើសកម្មភាពលួចទូរសព្ទរហូតដល់ស្រុកមុខកំពូលត្រូវសមត្ថកិច្ចឃាត់…

កណ្ដាល:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា ថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង០១នឹង០០នាទី នៅចំណុច តូបលក់ដូរ របស់ជនរងគ្រោះ ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។
ជនរងគ្រោះចំនួន ០១នាក់
១.ឈ្មោះ សំ ស្រីណា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ។
.មានទីលំនៅសព្វថ្ងៃភូមិ លើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យ ចំនួន ០២នាក់
១.ឈ្មោះ ពេជ្រ ភារម្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។ (ឃាត់ខ្លួន)
.មានទីលំនៅសព្វថ្ងៃភូមិដើមស្លែង សង្កាត់ច្បារអំពៅ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
.លទ្ធផលតេស្តរកសារធាតុញៀន (វិជ្ជមាន)
២.ឈ្មោះ រាជ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ។(គេចខ្លួន)
.មានទីលំនៅបច្ចុប្បន្ន សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន÷
១.ទូរសព្ទម៉ាក VIVO ពណ៌ ទឹកសមុទ្រ ចំនួន ០១គ្រឿង ។
២.ខ្សែ ក មានបន្តោង ផ្លាកទីន ចំនួន ០១ខ្សែរ ។(របស់ជនរងគ្រោះ)
សភាពនៃរឿងហេតុ
នៅថ្ងៃទី២៤.០៧.២០២៣ វេលាម៉ោង២៣.២០នាទី ជនសង្ស័យទាំងពីរនាក់បានជិះម៉ូតូចេញពីផ្ទះជួលនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីដើរធ្វើសកម្មភាពលួច ។ ពេលជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ នៅវេលាម៉ោង០១នឹង០០នាទី រំលងអាធ្រាតឈានចូលថ្ងៃ២៥.០៧.២០២៣ ឃើញរោងលក់ដូររបស់ជនរងគ្រោះស្ងាត់និងជនរងគ្រោះដេកលក់ជនសង្ស័យឈ្មោះ ពេជ្រ ភារម្យ បានចូលទៅក្នុងរោងលក់ដូរ ហើយបានធ្វើសកម្មភាពលួចយកទូរសព្ទ័របស់ជនរងគ្រោះ ដែលទុកលើក្បាលដំណេក និងរើ កកាយកាបូបរបស់ជនរងគ្រោះយកខ្សែករផ្លាកទីនមានបន្តោងចំនួន០១ខ្សែរ ក្នុងពេលនោះ ជនរងគ្រោះដឹងខ្លួនហើយស្រែកថា ចោរៗ ភ្លាមនោះជនសង្ស័យបានរត់ចេញពីរោងរបស់ជនរងគ្រោះ ក៏ត្រូវបានប្រជាពលរដ្ឋលក់ដូរ និងអ្នករត់ផាស់អាប់នៅក្បែរនោះ ដេញចាប់បានជនសង្ស័យម្នាក់ឈ្មោះ ពេជ្រ ភារម្យនិងវត្ថុតាងតែម្តង ចំណែក សង្ស័យម្នាក់ទៀត បានបើកម៉ូតូគេចខ្លួនបាត់។បន្ទាប់មកជនរងគ្រោះ ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រោយពីទទួលព័ត៌មានសមត្ថកិច្ចក៏បានទៅយកជនសង្ស័យនិងវត្ថុតាងមកធ្វើការសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននឹងបក្សពួកឈ្មោះ រាជ ពិតជាបានធ្វើសកម្មភាពចូលលួច ទូរស័ព្ទនិងខ្សែក របស់ជនរងគ្រោះពិតមែន។
ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។

មតិយោបល់