ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ករណីលួចកាត់ខែ្សភ្លើង…

ភ្នំពេញ:ស្តីពីករណីលួច (កាត់ខ្សែភ្លើង)
កាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញ អ.ហ ខណ្ឌដង្កោ បានទទួលពាក្យបណ្តឹងពីឈ្មោះ ណុប ថន ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរមន្ត្រីអគ្គិសនីកម្ពុជា មានទីលំនៅផ្ទះលេខ១៦៥A ផ្លូវលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ប្តឹងពីជនសង្ស័យចំនួនមួយក្រុម បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងបណ្តាញមេ(LV) និង នាឡិកាស្ទង់ នៅទីតាំង P-១០៥៦-F២ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពីទទួលពាក្យបណ្តឹងរួច ដោយមានបទបញ្ជាពីលោកមេបញ្ជាការខណ្ឌ កម្លាំងជំនាញបានចុះប្រត្តិបត្តការស្រាវជ្រាវកំណត់មុខសញ្ញា និង ធ្វើការចាប់ខ្លួនក្រុមជនសង្ស័យបានចំនួន ០៤នាក់ យកមកសាកសួរនៅមូលដ្ឋាន អ-ហ ខណ្ឌដង្កោ នៅវេលាម៉ោង ០៩និង១៦នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
+ជនសង្ស័យទាំង ០៤នាក់មានឈ្មោះ ៖
១/ឈ្មោះ ដាច់ ដារ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
២/ឈ្មោះ មាស ទូច ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅ ភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣/ឈ្មោះ យ៉ាន់ វណ្ណះ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤/ឈ្មោះ អ៉ឹម សុខាខៃ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
+វត្ថុតាងចាប់យករួមមាន ៖
-ឧបករណ៍សម្រាប់កាច់សោម៉ូតូចំនួន ០១ដើម
-សោអក្សរTចំនួន ០២ដើម
-ដង្កាប់ចំនួន ០១ដើម
-ដាវចំនួន ០១ដើម
-ទួណឺវ៉ិសចំនួន ០១ដើម ។
បច្ចុប្បន្ន ៖ ជនសង្ស័យទាំង ០៤នាក់ រួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ អ/ហ រាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធីច្បាប់ ។

មតិយោបល់