ព្រៃវែងៈ នៅវេលាម៉ោង ០៣និង៤០នាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ មានករណីភ្លើងឆេះផ្ទះអស់២ខ្នង ឆេះខូចខាតអស់ទាំងស្រុង ស្ថិតក្នុងភូមិកន្ត្រោញ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ម្ចាស់ផ្ទះទី១ឈ្មោះ ឌឿ ឌឿន ភេទប្រុស អាយុ ៧៣ឆ្នាំ មានប្រពន្ធឈ្មោះ ឆយ ណៃ អាយុ ៦៦ឆ្នាំ ផ្ទះទំហំ ៨×៩ម៉ែត្រ ធ្វើអំពីបេតុង និងឈើ ប្រក់ក្បឿង ចំណែកផ្ទះទី២ឈ្មោះ ផៃ ធា ភេទប្រុស អាយុ ៣៧ឆ្នាំ ប្រពន្ធឈ្មោះ នី ចាន់ធូ អាយុ ២៣ឆ្នាំ ទំហំ៨×៩ម៉ែត្រ(ប្ដីចំណាកស្រុកទៅថៃ ប្រពន្ធធ្វើរោងចក្រភ្នំពេញ)ត្រូវជាកូនម្ចាស់ផ្ទះទី១ ទាំង២ខ្នង ឆេះអស់ទាំងស្រុង។
មូលហេតុ៖ ឈ្មោះ ឌឿ ឌឿន ចាក់សាំងចេញពីកានចូលកាដុងតូច យកមកបូមទឹកដាក់ស្រូវហើយដុតភ្លើងទៀនបំភ្លឺ បង្កឲ្យឆាបឆេះតែម្ដង
ករណីនេះ បណ្ដាលឲ្យរងរបួសរលាកភ្លើងធ្ងន់ ចំពោះការខូចខាតមិនទាន់កំណត់បានទេ៕
មតិយោបល់