ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យស្រ្តី២នាក់ករណីគ្រឿងញៀន…

បាត់ដំបង:កាលពីថ្ងៃព្រហស្បត្តិ៍១០កើតខែទុតិយាសាឍឆ្នាំថោះ​បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែកក្ក​ដាឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីនៅចំ​ណុចក្រុមទី១៧ ភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅ​លូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ​ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមនឹងយោ​បល់​លោកវរសេនីយ៍ឯក សុខ និមលស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ទោ ទឹ​ម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុក បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើនិងបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ក្នុងបទល្មើសជាក់ស្តែងដែលក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់មានឈ្មោះសុង សារិន ភេទស្រីអាយុ៣៤ឆ្នាំ មានទីលំនៅភូមិអូរកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបងនិង ឈ្មោះហឿន គឹមស៊្រាន់ ភេទស្រីអាយុ៦១ឆ្នាំមានទីលំនៅភូមិអូរកណ្តោល សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យកបានរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៌សថ្លា ចំនួន ១៩ថង់ និងច្រកក្នុងទុយោចំនួន ៩៤កំណាត់ទុ​យោ សង្ស័យមានសារធាតុញៀននិងទូរស័ព្ទដៃចំ​នួ​ន០២គ្រឿង(ចាស់)។

បច្ចុប្បន្ននគរបាលស្រុកបាននឹងកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកផែនជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី ច្បាប់៕

មតិយោបល់