ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគំរាមកំហែងថានឹងសម្លាប់ហើយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ…

ភ្នំពេញ:នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៤:៣០នាទីរសៀល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទគំរាមគំហែងថានឹងសម្លាប់ និងបំផ្លិចបំផ្លាញដោយចេតនា (ទ្រព្យសម្បត្តិរបស់ជនរគ្រោះ) ឃាត់ខ្លួនជនសង្ស័យទាំង២ នៅចំណុចផ្សេងៗគ្នា ដោយជនសង្ស័យទី១ឈ្នោះ ផល សីវា ឃាត់នៅចំណុចបណ្តោយផ្លូវបេតុង ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រួចបន្តឃាត់ជនសង្ស័យទី២ឈ្មោះ ឡុង ដាំង នៅចំណុចបណ្តោយផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ២២១B ផ្លូវលេខ១៥០ ក្រុមទី២៧ ភូមិ០៩ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៣:២០នាទីរំលង់អាធ្រាត្រ ។
*ជនសង្ស័យ:
-ជនសង្ស័យទី១ ឈ្មោះ ផល សីវា ហៅ ហៀប ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (មានសារធាតុញៀន)
-ជនសង្ស័យទី២ ឈ្មោះ ឡុង ឌាំង ហៅ ឌាំង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម (ចេះនិយាយខ្មែរ) មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ (មានសារធាតុញៀន)

*វត្ថុតាងចាប់យកមាន៖
-កាំបិតកែច្នៃចំនួន០១ (ចាប់យកពីឈ្មោះ ផល សីវា ហៅ ហៀប) ។
-ជនរងគ្រោះ:
-ឈ្មោះ នី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សំភារ:ខុសខាត់៖ បែកកញ្ចក់ទ្វាររថយន្តខាងមុខផ្នែកខាងឆ្វេង និងទ្វារផ្ទះផ្នែកខាងមុខ របស់ជនរងគ្រោះ។
-បច្ចប្បន្ន៖ ជនសង្ស័យខាងលើ កំពុងធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធើ្វការសាកសួរតាមនីតិវី ។

មតិយោបល់