ព័ត៌មានជាតិ

បើកម៉ូតូវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុ..ក.ម៉ូតូមួយគ្រឿងទៀត បណ្ដាលឱ្យរ.បួ.ស.ធ្ងន់ម្នាក់ និងស្រាលម្នាក់…

ព្រៃវែង:ស្រ្តីម្នាក់បើកបរម៉ូតូឡើងវ៉ាជែងរថយន្តមួយគ្រឿងមិនប្រយ័ត្ន ជ្រុលទៅបុ..ក.ម៉ូតូមួយគ្រឿងទៀត ជិះបញ្ច្រាសទិសគ្នា បណ្ដាលឱ្យរង.រ..បួ..ស.ធ្ងន់ និងភាគីម្ខាងទៀតរង.រ.បួ.ស.ស្រាល ត្រូវបានកម្លាំងនគរបាលខេត្តព្រៃវែង ចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបញ្ជូនអ្នករង.រ.បួ.ស.ទៅព្យាបាលនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិប្រស្នាតូច ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

គួរបញ្ជាក់ថា នៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៦ ពាក់ផ្លាកលេខ ភ្នំពេញ.1DQ.9168 បើកបរដោយឈ្មោះ អៀង គា ភេទស្រី អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិគ្លែងគង់ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង បើកបរពីលិចទៅកើត លុះមកដល់ចំណុចខាងលើបានឡើងវ៉ារថយន្ត (មិនស្គាល់ម៉ាក) ក៏បានបុ.ក.ម៉ូតូមួយគ្រឿងទៀតម៉ាកឌ្រីម C125 ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1lE.4847 បើកពីកើតទៅលិច (បញ្ច្រាសទិសគ្នា) បើកបរដោយឈ្មោះ ណៃ បុល ភេទប្រុស អាយុ ៤១ឆ្នាំ និងអ្នករួមដំណើរឈ្មោះ អាន ឆាន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិគ្លែងគង់ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង បណ្តាលឲ្យឈោ្មះអៀង គា ភេទស្រី រង.រ.បួ.ស.ជើងខាងឆ្វេងធ្ងន់ រីឯអ្នកបើកបរម្ខាងរ.ង.រ.បួ.ស.ស្រាល ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបាននគរបាលហៅរថយន្តសង្គ្រោះដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រះស្តេច ។ រីឯវត្ថុតាង ម៉ូតូ ២គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល សេនារាជឧត្តម ៕

មតិយោបល់