ព័ត៌មានជាតិ

ករណីបុរសម្នាក់បានបើកត្រាត់ទ័រក្រឡាប់បណ្តាលអោយស្លាប់ នៅខេត្តកំពត…

កំពត:នៅថ្ងៃទី​២៨ខែកក្កដា​ឆ្នាំ​២០២៣​ វេលាម៉ោង​ ០៧និង២០នាទីព្រឹក​ មានករណីគ្រោះថ្នាក់ចរាចរណ៍កេីតឡេីង០១លេីក​
ស្ថិតនៅភូមិកូនសត្វ​ (អូធំ)​ ឃុំកូនសត្វ​ ស្រុកទឹកឈូ​ ខេត្ត​កំពត​ ។
បេីកបរដោយ ភេទប្រុស​ អាយុ​៥១ឆ្នាំ​ ។រស់នៅ​ក្រុងព្រះសីហនុ​ បានបើកទ្រាក់ទ័រក្រឡាប់ស្លាប់​ នៅនឹងកន្លែងកេីតហេតុ​ នៅចំណុចអូរធំភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត) ក្រោយមកសាច់ញាតិមិនអស់ចិត្តក៏បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ក្រុមគ្រូពេទ្យបានបញ្ជាក់ប្រាប់គ្រួសារជនរងគ្រោះពិតជាបានស្លាប់មែន។

រីឯវត្ថុតាង​ ត្រាក់ទ័រ​ ចំនួន០១គ្រឿង​ រក្សាទុក​នៅកសិដ្ឋានចិញ្ចឹមជ្រូករបស់ជនរងគ្រោះ។

មតិយោបល់