ក្រចេះ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ដកែច្នៃបុកម៉ូតូ បណ្ដាលឲ្យមនុស្សចំនួន២នាក់ស្លាប់នៅកន្លែងកើតហេតុយ៉ាងអណោចអធម៌។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង១៥នាទីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅលើផ្លូវលំភូមិបឹងរុនឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
លោកអនុសេនីយ៍ឯក ចាន់ ធី ប្រធានផ្នែកចរាចរណ៍បានឲ្យដឹងថា ឧបទ្ទវហេតុគ្រោះថ្នាក់ចរារចណ៍នេះបណ្ដាលមកពីរថយន្ដកែច្នៃបើកបុកម៉ូតូចំពីមុខក្នុងទិសដៅបញ្រ្ចាសទិសគ្នាពីកើតទៅលិច ក្រោយកើតហេតុអ្នកបបើកបររត់គេចខ្លួនបាត់មិនស្គាល់អត្តសញ្ញាណ ហើយកម្លាំងនគរបាលកំពុងស្រាវជ្រាវរកមុខជនបង្ក។
លោកអនុសេនីយ៍បានបន្ដទៀតថា ជនរងគ្រោះទី១៖ឈ្មោះ រ៉ែន សារឿន ភេទប្រុស អាយុ២២ឆ្នាំ ស្លាប់និងកន្លែង ទីលំនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ទី២ឈ្មោះ យឹម យេន ភេទប្រុស អាយុ១៤ឆ្នាំ ស្លាប់ ទីលំនៅស្រុកភូមិជាមួយគ្នា។
សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនគ្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី៕
មតិយោបល់