ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមុខសញ្ញាលួចក្នុងលំនៅដ្ឋានម្នាក់ដែលឆ្លងពីខេត្តបន្ទាយមានជ័យមកធ្វេីសកម្មភាពនៅខេត្តបាត់ដំបង…

បាត់ដំបង:នៅថ្ងៃសៅរ៍​១២កេីតខែទុតិយា សា ឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ខែ កក្កដាឆ្នាំ ២០២ ៣ អនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនី យ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនី​យ៍ឯក​ សុខ​ សារិន​ អធិការនគរ​បាលស្រុកបបវេល​ បានដឹកនាំឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណីបទល្មេីសជាក់ស្តែង​ នៃអំពេី(ឆ្កឹះបង្អួចផ្ទះលួចយកប្រាក់ និងនាឡិកាដៃ) របស់អ្នកដទៃ​នៅចំ​ណុចក្រុមទី០៧ ភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេ ល ខេត្តបាត់ដំបង ដែលករណីនេះបង្កឡើងដោយជនសង្ស័យឈ្មោះ សាលី សារ៉ុម ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបួរ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានមកធ្វើស​កម្មភាពយកទូណឺវ៉ិសឆ្កឹះបង្អួចផ្ទះរបស់ជនរងគ្រោះឈ្មោះ គុណ សីហា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រៃតាឡូញ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង លួចយកទ្រព្យសម្បត្តិមានប្រាក់ចំនួន៧,៣០០រៀុល (ប្រាំ​ពីរ​ពាន់បីរយរៀល) និងនាឡិកាដៃចំ​នួន០១គ្រឿង ។

នៅក្នុងដំណេីររឿងនេះគឺវេលារំលងអាធ្រាត្រម៉ាង២និង៣៨នាទីថ្ងៃទី២ ៨ខែកក្កដាឆ្នាំ២០២៣​ ឈានចូលថ្ងៃទី២៩ខែ​កក្កដាឆ្នាំ២០២៣ទៅហេីយនោះ​ បន្ទាប់ពីជនសង័្សយធ្វើសកម្មភាពរួចជន សង្ស័យបានដើរចេញមកក្រៅ ក៏ត្រូវជួបជាមួយកម្លាំងសមត្ថកិច្ចនគរបាលដែលកំពុងល្បាត​ ក៏កាក់ដំណេីរសាកសួរ​ ទេីបដឹងរឿងហេតុហេីយ​ក៏​ចាប់ឃាត់ខ្លួនមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបវេលតែម្តង ។
-សម្ភារ:ដកហូតរួមមាន៖
– ប្រាក់រៀលចំនួន៧,៣០០(លួចបាន)
-នាឡិកាដៃចំនួន១គ្រឿង(លួចបាន)
– នាឡិកាដៃ០១គ្រឿង(របសជនសង្ស័យ)
– ដង្កាប់ដែក០១(របស់ជនសង្ស័យ)
– ទូណឺវ៉ិស ០១(របស់ជនសង្ស័យ)
– ខ្សែកលោហធាតុ១ខ្សែ(របស់ជនសង្ស័យ)
– ខ្សែដៃគ្រាប់អង្កាំ០១ខ្សែ (របស់ជនសង្ស័យ)
– ចិញ្ចៀនលោហធាតុ១វង់(របស់ជនសង្ស័យ)
-ម៉ូតូ១គ្រឿង (របស់ជនសង្ស័យ)

បច្ចុប្បន្នករណីនេះនគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ អនុវត្តតាមនិតិវិធី ច្បាប់៕

មតិយោបល់