បាត់ដំបង:នាវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រថ្ងៃព្រហស្បត្តិ៍១០កើតខែទុតិយាសាឍឆ្នាំថោះបញ្ចស័ក ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៣ឈានចូលថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣នៅចំណុចក្រុមទី០៩ភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងមានករណី អំពើលួច (លួចកាត់យកខ្សែរភ្លើង) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលយកកន្រ្តៃកាត់យកខ្សែរភ្លើងរបស់ជនរងគ្រោះឈ្មោះ ម៉ុន ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅក្រុមទី១២ ភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង អស់ប្រវែង៥០ម៉ែត្រ រួចគេចខ្លួនបាត់។
ក្រោយដឹងថាបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលហើយដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងាការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនី យ៍ត្រីលឹមពុទ្ធីឡាស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ទោយុតតុងហូអធិការនគរ បាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ ធ្វើការ ស្រាវជ្រាវស៊ើបអង្កេត រហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ វ៉ើន ចំណាប់ ហៅ ឆក ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបងនាវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៣ដោយបានដកហូតសម្ភារដូចជាម៉ូទ័របូមទឹកចំនួន០១ ខ្សែរភ្លើងប្រវែង៥០ម៉ែត្រ និងមធ្យោបាយប្រព្រឹត្តបទល្មើសកន្ត្រៃសំរាប់កាត់ខ្សែរភ្លើងចំនួន០១ ការ៉ុងពណ៌ខៀវចំនួន០១ កង់ចំនួន០១គ្រឿង។
នៅពេលនេះសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី នៅក្រោយពេលធ្វើការស្រាវជ្រាវរួច រីឯខ្សែភ្លើងដែលដកហូតបានត្រូវប្រគល់ជូនជនរងគ្រោះវិញ៕
មតិយោបល់