ព័ត៌មានជាតិ

រថយន្តធន់ធំពុំស្គាល់ម៉ាក បើកគៀម៉ូតូ២គ្រឿង បណ្តាលឲ្យបុរស៤នាក់របួសធ្ងន់

ភ្នំពេញៈ បុរស៤នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់បាក់ជើង ខណៈរថយន្តធន់ធំមិនស្គាល់ម៉ាកមួយគ្រឿង បើកបរក្នុងល្បឿនលឿន មកគៀម៉ូតូទាំង២គ្រឿង ដែលកំពុងជិះបណ្តាលឲ្យដួលបោកផ្ទប់ទៅលើដងផ្លូវ រួចបន្តល្បឿនបើកគេចខ្លួនបាត់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង១០នាទី យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តធន់ធំ មិនចាំម៉ាកមួយគ្រឿង ប់កបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅគៀម៉ូតូ២គ្រឿងដែលកំពុងជិះតាមដងផ្លូវ ដោយមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BD-7428 និងមួយគ្រឿងទៀត ពាក់ស្លាកលេខ ភ្នំពេញ 1AH-8127 បណ្តាលឲ្យម៉ូតូទាំង២គ្រឿងបោក អូសជាប់ថ្នល់ជាច្រើនម៉ែត្រ ធ្វើឲ្យបុរស៤នាក់ រងរបួសធ្ងន់ ក្នុងនោះមានម្នាក់រងរបួសបាក់ជើងឆ្វេង ចំណែករថយន្តបង្កដាក់មេប៉្រូច រត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពីកើតហេតុ ជនរងគ្រោះទាំង៤នាក់ ត្រូវបានរថយន្តសាមុយបញ្ជូនទៅមន្ទីពេទ្យ។ ចំណែកឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌ ទួលគោកដើម្បីរង់ចាំម្ចាស់ម៉ូតូមកទទួល៕

មតិយោបល់