ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីខ្ចីម៉ូតូជនរងគ្រោះជិះយកទៅបាត់រហូតសុីដាច់…

បាត់ដំបង:កាលពីថ្ងៃសុក្រ១២កើតខែទុតិយាសាឍឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២ ៣ វេលាម៉ោង១៥និង២៥នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹមពុទ្ធីឡា ស្នងការរងផែនការងារនគរ បាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានដឹកនាំកម្លាំងនគរ បាលស្រុក សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបាណន់ដែលមាន លោកវរសេនីយ៍ទោ សំ វីរះ ជាអធិការ ធ្វើការឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ លី អារ៉ាហ្វាត់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការ សាកសួរ ស្រាវជ្រាវជុំវិញករណីរំលោ-ភលើទំនុកចិត្ត ខ្ចីម៉ូតូអ្នកដទៃជិះយកទៅបាត់(ស៊ីដាច់)។

សូមជម្រាបជូនថា មូលហេតុដែលឃាត់ខ្លួននេះគឺកាលពីថ្ងៃទី២២ខែ កក្កដា ឆ្នាំ ២០២៣វេលាម៉ោងប្រមាណ១៨និង២០នាទីមានករណីរំលោ-ភលើទំនុកចិត្ត ០១លើក ចំណុចក្រុមទី០៦ ស្ថិតក្នុងភូមិចម្ការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលករណីនេះបង្កដោយជនសង័្សយខាងលើបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ កែ ចាន់ថូយ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចម្ការល្មុត ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ថាជិះទៅមួយភ្លេត ប៉ុន្តែជន ស័ង្សយជិះយកទៅបាត់រហូត មិនឃើញយកមកវិញឡើយ ហើយមិនអាចទាក់ទង បានទៀត ដែលម៉ូតូ នោះមានភិនភាគ ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ស្លាកលេខ បាត់ដំបង 1A-5991។

ដោយមិនសង្ឃឹមថា ជនសង័្សយនោះយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ទើបជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូល មកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌលឱ្យធ្វើការស្រាវជ្រាវ និងមានវិធានការតាមផ្លូវច្បាប់ចំពោះជនសង័្សយ ខាងលើហើយតាមរយ:ពាក្យបណ្តឹងនេះ សមត្ថកិច្ចនគរបាលធ្វើការស្រាវជ្រាវរហូតដឹងអំពីចំណុចទីតាំង ដែលជនសង័្សយកំពុងស្ថិតនៅ ក៏ធ្វើការសហការឃាត់ខ្លួននិងដក ហូតយកម៉ូតូជារបស់ជនរងគ្រោះ ប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយខាងលើ បានរៀបចំកសាងសំ ណុំរឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាម នីតិវិធី ច្បាប់៕

មតិយោបល់