ព័ត៌មានជាតិ

ករណីជនជាតិបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល នៅក្រុងសៀមរាប

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នាវេលាម៉ោង១៦នឹង៣០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចបានទទួលព័ត៌មានពីម្ចាស់ផ្ទះជួល ដែលមានទីតាំងស្ថិតនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ថាមានជនបរទេសម្នាក់បានស្លាប់។

សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះ ឈ្មោះROBINSON DANIEL LEE ភេទប្រុស កើតថ្ងៃទី១៦-១២-១៩៥៦ ជនជាតិញូសឺឡែន មុខរបរគ្រូបង្រៀនស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថា៖ជនរងគ្រោះបានស្លាប់រយ:ពេលប្រហែល ០២ថ្ងៃមកហើយ ដោយសារជំងឺគាំងបេះដូង។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចរៀបចំបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕

មតិយោបល់