ព័ត៌មានជាតិ

ករណីម៉ូតូ១គ្រឿងម៉ាក CPX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1JX-6727បានប្លុងចោលរកម្ចាស់ពុំឃើញ…

ភ្នំពេញ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានអោយដឹងថា មានម៉ូតូ ០១គ្រឿង ម៉ាក CPX ពណ៌ស ផ្លាកលេខ ភ្នំពេញ 1JX-6727 បានប្លុងចោលត្រង់ចំណុចម្តុំមាត់ទន្លេរ ស្ថិតក្នុង ក្រុមទី៧ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រកម្ចាស់ពុំឃើញ។

អាស្រ័យហេតុនេះ សូមម្ចាស់ម៉ូតូ ឬបងប្អូនបានស្គាល់ សូមទំនាក់ទំនងមកទទួល នៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ស្ថិតនៅក្បែរផ្សារច្រាំងចំរេះ(គីឡូម៉ែត្រលេខ៧) ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទូរស័ព្ទទំនាក់ទំនងៈ
-077 620 168
-086 691 631

មតិយោបល់