ព័ត៌មានជាតិ

កីឡាករចំណូលថ្មីរបស់កាំភ្លើងធំ Thomas Partey ប្រកួតបើករដូវកាលភ្លាមរបួសភ្លាម

 

បរទេស៖ កីឡាករខ្សែបម្រើមាឌធំរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Partey ត្រូវបានប្តូរចេញនៅក្នុងការប្រកួតបានត្រឹមតែកន្លះម៉ោងប៉ុណ្ណោះក្នុងការប្រកួតត្រៀមបើករដូវកាលថ្មីប៉ះនឹងក្រុមតោខៀវ Chelsea កាលពីថ្ងៃអាទិត្យកន្លងមក។

The Goal បានអះអាងថា Thomas Partey នឹងត្រូវសម្រាកព្យាបាលរយៈពេលយូរមួយព្រមទាំងអាចខកខានការប្រកួតបើករដូវកាលថ្មីផងដែរដោយសារតែរបួសក្បាលជង្គង់លើកនេះហើយសូម្បីតែគ្រូបង្វឹករបស់ក្លឹបលោក
Mikel Arteta ក៏បានបញ្ជាក់ដែរថាស្ថានភាពនេះហាក់ដូចជាមិនសូវល្អឡើយខណៈដែលការស្កេនរបួសត្រូវបានធ្វើកាលពីថ្ងៃចន្ទម្សិលមិញរួចរាល់ហើយក្តី។

យោងតាមការបញ្ជាក់ដោយកីឡាករមិត្តរួមក្លឹបជឿជាក់ថារបួសរបស់ Partey នឹងអាចធ្វើឲ្យកីឡាករហ្គាណារូបនេះអវត្តមានពីការប្រកួតនិងហ្វឹកហាត់រហូតទៅដល់ពេលជាច្រើនសប្តាហ៍ផងដែរ៕

មតិយោបល់