ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួស

កំពត: តាមសេចក្ដីរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសផងដែរ។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ១១ និង១៥ នាទីថ្ងៃត្រង់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូក ខេត្តកំពត។

ក្រោយកើតហេតុ សមត្ថិច្ចចុះធ្វើការវាស់វែង និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ចំណែកសាកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់