ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូប្រជាពលរដ្ឋ…

ភ្នំពេញ:កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤០នាទី កម្លាំងជំនាញ អ,ហ ខណ្ឌដង្កោ បានធ្វើការចេញល្បាតពួនស្ទាក់ត្រង់ចំណុចផ្លូវសន្តរស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ ភ្នំពេញ ។ ក្រោយមកទៀតកម្លាំងយើងបានជួបមុខសញ្ញាចែកចាយគ្រឿងញៀន ឈ្មោះ អាមុន្នី ពេលនោះកម្លាំង អ.ហ ខណ្ឌដង្កោបានឃាត់ដើម្បីសុំធ្វើការត្រួតពិនិត្យតែឈ្មោះ មុន្នីបានផ្តួលម៉ូតូចោលរត់គេចខ្លួនក៏ត្រូវកម្លាំងយើងធ្វើការដេញចាប់បានរកឃើញសារធាតុញៀនចំនួន០១កញ្ចប់តូច(សង្ស័យសារធាតុញៀន) ។
-វត្ថុតាងដកហូត ៖
១/ សារធាតុញៀនចំនួន០១កញ្ចប់តូច(សង្ស័យសារធាតុញៀន) ។
២/ ម៉ូតូចំនួន០១គ្រឿង ម៉ាកViva ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-3092 (គ្មានឯសារ) ។
ក្រោយឃាត់ខ្លួនបានជនសង្ស័យបាននៅវេលាម៉ោង១៥និង២០នាទី ថ្ងៃខែឆ្នាំដដែល ដោយមានការអនុញ្ញាត ពីលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងប្រចាំខណ្ឌដង្កោ កម្លាំង អ.ហ ដង្កោបានបន្តទៅឆែកឆេរ និងត្រួតពិនិត្យផ្ទះរបស់ជនសង្ស័យឈ្មោះ ញ៉ែម រ័ត្នមុន្នី(ហៅអាមុន្នី) ដែលមានទីតាំងចំណុចផ្លូវបេតុង ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ ។
វត្ថុតាងដកហូត ៖
១/ ម៉ូតូ ម៉ាកHONDA C125 ពណ៍ខ្មៅ គ្មានស្លាកលេខ និង ឯកសារ ។
២/ ម៉ូតូម៉ាក SUZUKI NEX ពណ៍ក្រហម+ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-4062 (គ្មានឯកសារ) ។
-ក្រោយពីឆែកឆេរ និង ត្រួតពិនិត្យ ផ្ទះជនសង្ស័យឈ្មោះ ញ៉ែម រ័ត្នមុន្នី (ហៅអាមុន្នី) រួចមកកម្លាំងយើងក៏នាំជនសង្ស័យ និង វត្ថុតាង យកមកមូលដ្ឋាន អ,ហ ដង្កោ ដើម្បីសួរនាំបន្តទើបជនសង្ស័យបានសារភាពថាខ្លួនបានធ្វើសកម្មភាពប្លន់(ធាក់យកម៉ូតូ)នាពេលកន្លងមកដោយធ្វើសកម្មភាពមានគ្នាចំនួន០៥នាក់ ៖
ទី១/ ឈ្មោះ ញ៉ែម រ័ត្នមុន្នី (ហៅអាមុន្នី) ឃាត់ខ្លួន ។
ទី២/ ឈ្មោះ ហួរ គឹមហុង (ហៅអាហុង) ឃាត់ខ្លួន ។
៣/ ឈ្មោះ ម៉ី ចាន់នុត (ហៅអាប្រុស) ឃាត់ខ្លួន ។
៤/ ឈ្មោះ ពន្លក (រត់គេចខ្លួន) ។
៥/ ឈ្មោះ ផុង (រត់គេចខ្លួន) ។
បច្ចុប្បន្ន ៖ ជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌ អ,ហ រាជធានីភ្នំពេញបន្តនីតិវិធី ។

មតិយោបល់