ព័ត៌មានជាតិ

កម្លាំងចម្រុះចុះពិនិត្យទីតាំង សិប្បកម្មបិតស្រាសតាមផ្ទះ នឹងធ្វើកិច្ចសន្យាចំពោះអ្នកលក់ ចែកចាយបន្ត

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ២ រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២០ ចាប់ពីម៉ោង ៨ និង 00 នាទីព្រឹក ដល់ម៉ោង ៤ និង ០០ នាទីល្ងាច លោកអធិការរងចំនួន ៥ នាក់ ចុះសហការណ៍ជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង ៥ កងរាជអាវុធហត្ថស្រុកជលគិរី អាជ្ញាធរ ភូមិ ឃុំ ចុះពិនិត្យទីតាំង សិប្បកម្មបិតស្រាសតាមផ្ទះ ។ បានធ្វើកិច្ចសន្យាចំពោះអ្នកលក់ ចែកចាយបន្ត ជាលទ្ធផលពុំមានអ្នកបិតស្រាស អ្នកលក់ និងចែកចាយបន្តនោះទេ ។

ចំពោះការងារខាងលើនេះកម្លាំងសមត្ថកិច្ចនៅតែបន្តចុះត្រួតពិនិត្យជាប់ជានិច្ច ៕

មតិយោបល់