ព័ត៌មានជាតិ

ជាងភ្លើងកាស៊ីណូម្នាក់ ស្រវឹងស្រា ជិះរថយន្តបុកស្លាប់បុរសម្នាក់

ស្វាយរៀង: កាលពីវេលាម៉ោង ០៩និង៤៥នាទីថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ កំពុងដើរតាមដងផ្លូវ ស្រាប់តែត្រូវរថយន្ត១គ្រឿង បើកទៅបុកប៉ើងប្រហែល១០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តាមដងវិថីលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតក្នុងភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្ត ១គ្រឿង ម៉ាក ហាយ ឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AP-5602 ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកបុរសម្នាក់ស្លាប់ រួចបើករត់គេច តែ ត្រូវសមត្ថកិច្ច ដេញតាមឃាត់បាន នាំខ្លួនយកមកកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ និងពិនិត្យរកជាតិអាកុល។

ជនបង្កឈ្មោះ គុជ ភារម្យ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ ជាងអគ្គិសនីកាស៊ីណូ រស់នៅភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្ត ស្វាយរៀង។ ចំណែកជនរងគ្រោះ មានឈ្មោះ កែវ សារ៉ាត់ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ជនសង្ស័យ បើកបរក្នុងសា្ថនភាពស្រវឹង។ សពត្រូវបានប្រគល់ ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៩ សមត្ថកិច្ច បានបញ្ជូនជនបង្ក ទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ៕

មតិយោបល់