ព័ត៌មានជាតិ

ធ្វើសកម្មភាពលួចតាំងពីស្រុកអង្គរបូរីសមត្ថកិច្ចដេញទាន់ឃាត់ខ្លួនជនសង្ស័យបាននៅស្រុកព្រៃកប្បាស…

តាកែវ:ដោយបានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញារ អមសាលាដំបូងខេត្តតាកែវ
*កាលពីថ្ងៃសុក្រ ០៣រោចខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចឡាយខាងកើតភូមិអំពិល ស្ថិតក្នុងភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានអំពើលួច ០១ករណី ដែលបង្កឡើងដោយជនសង្ស័យចំនួន ០២នាក់ មានឈ្មោះដូចខាងក្រោម:
១.ឈ្មោះ ឃិន បូរី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ (មុខសញ្ញាលួចយ៉ាងសកម្ម) មានទីលំនៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
២.ឈ្មោះ សួន ស៊ីម៉េង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ (មុខសញ្ញាលួចយ៉ាងសកម្ម) មានទីលំនៅភូមិចំណោម ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ជនសង្ស័យទាំងពីរបានធ្វើសកម្មភាពលួចម៉ាស៊ីនសាំងបូមទឹក ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ កម្លាំង ០៦សេស ជារបស់ឈ្មោះ ឈឹម តេត ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិសំរោង ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មានថាមានចោលួចម៉ាស៊ីនបូមទឹកត្រង់ចំណុចខាងលើភ្លាម លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្លៃ សហជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្កាញ់ ស្រុកព្រៃកប្បាស បានដេញទាន់ឃាត់ជនសង្ស័យទាំងពីរនិងម៉ាស៊ីនបូមទឹក នៅចំណុចខាងជើងវត្តអង្កាញ់ ស្ថិតនៅភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ វេលាម៉ោង ១៤និង១៥នាទីនៅថ្ងៃខែឆ្នាំដដែល រួចយកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំ ដើម្បីចាត់ការតាមនីតិវិធី រីឯម៉ាស៊ីនបូមទឹកបានប្រគល់ជូនម្ចាស់វិញ។

មតិយោបល់