ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីហិង្សាចាក់បណ្តាលអោយជនរងគ្រោះរងរបួសធ្ងន់…

ភ្នំពេញ:ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦និង៥០នាទី ផ្លូវ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ខៀវ ករុណា ហៅ ម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៣៦K ផ្លូវព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួននៅវេលាម៉ោង១៤និង២០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ផៃ សាមិត្ត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២ឈ្មោះ ភាព គឹមសេង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិបូរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ១/ម៉ូតូម៉ាកហុងដាគុបជ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ ភ.ព1 ឈ2776 (ម៉ូតូចាស់) ចំនួន ០១គ្រឿង, ២/កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១, ៣/សោរច្រវាក់ចំនួន០១, ៤/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ ផ្លាកលេខភ្នំពេញ1IC-2787 លេខតួ និងលេខម៉ាស៊ីន5679695 ចំនួន០១គ្រឿង ។
ហេតុការណ៍៖ កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១០នាទី ឈ្មោះ អ៊ុង ឧទ្យាន ភេទស្រី អាយុ៤១ឆ្នាំ កំពុងតែធ្វើដំណើរចេញពីផ្ទះស្ថិតនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បី ត្រឡប់មកផ្ទះមួយកន្លែងទៀតស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលឈ្មោះ អ៊ុង ឧទ្យាន ធ្វើដំណើដល់ពាក់កណ្តាលផ្លូវក៏ស្រាប់តែឈ្មោះ ឌួង រតនា ភេទប្រុស អាយុ៣៨ឆ្នាំ បានទូរស័ព្ទប្រាប់ថា ជនរងគ្រោះ ឈ្មោះ ខៀវ ករុណា ភេទប្រុស អាយុ២៣ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ឈ្មោះ អ៊ុង ឧទ្យាន) ត្រូវបាន ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណមួយក្រុមមានគ្នា០៤នាក់ បានធ្វើសកម្មភាពវ៉ៃ និងចាក់ទៅលើជនរងគ្រោះបណ្តាល ឱ្យរង របួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្សី ។ ហើយឈ្មោះ អ៊ុង ឧទ្យាន ក៏បានធ្វើដំណើរទៅដល់មន្ទីរពេទ្យរុស្សី បានឃើញជនរងគ្រោះរងរបួសត្រង់ឆ្អឹងចំនីខាងឆ្វេង០១កន្លែង និងត្រូវចំកណ្តាលខ្នង០១កន្លែង របួសធ្ងន់ធ្ងរប្រាកដមែន រួចឈ្មោះ អ៊ុង ឧទ្យាន ក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរដើម្បីចាត់ការតាមផ្លូវច្បាប់ ។ ហើយសមត្ថកិច្ចយើង ក៏បានចុះទៅដល់កន្លែងកើតហេតុ ឆែកមើលកាមេរ៉ាសុវត្ថិភាពនៅជុំវិញកន្លែងកើតហេតុ បានឃើញជនសង្ស័យ ធ្វើ សកម្មភាពនៅវេលាម៉ោង១៦និង៥០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ហើយសមត្ថកិច្ចយើងកំណង់បានអត្តសញ្ញាណ ជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើ រហូតដល់វេលាម៉ោង១៤និង២០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ផៃ សាមិត្ត ភេទប្រុស អាយុ២២ឆ្នាំ ទី០២ឈ្មោះ ភាព គឹមសេង ភេទប្រុស អាយុ២១ឆ្នាំ រួមនឹងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាគុបជ្រុងពណ៌ខៀវ ពាក់ផ្លាកលេខ ភ.ព1 ឈ2776 (ម៉ូតូចាស់) ចំនួន០១គ្រឿង, ២/កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១, ៣/សោរច្រវាក់ចំនួន០១, ៤/ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1IC-2787 លេខតួ និងលេខម៉ាស៊ីន5679695 ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវីធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបាន ឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ (ជនសង្ស័យ) និងបក្ខពួកចំនួន០៣នាក់ទៀត ទី០១ឈ្មោះ ផៃ ឆៃលី ភេទប្រុស អាយុ២៦ឆ្នាំ ទី០២ឈ្មោះ ផៃ វិចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ ទី០៣ឈ្មោះ ផៃ ពន្លក ភេទប្រុស អាយុ២១ឆ្នាំ ពិត ជាបានធ្វើសកម្មភាពវ៉ៃ និងចាក់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរប្រាកដមែន។

មតិយោបល់