មណ្ឌលគិរីៈយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ បន្ទាប់ពីបានលែងលះប្រពន្ធ ហើយរស់នៅតែម្នាក់ឯង នៅចំណុចផ្ទះជួល បន្ទប់លេខ១៣ ជាន់ទី១ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ខេត្តមណ្ឌលគិរី ដោយនឹកប្រពន្ធពេក ក៏ទូរស័ព្ទទៅដោយអង្វរឲ្យប្រពន្ធត្រឡប់មករស់នៅជាមួយគ្នាវិញ តែប្រពន្ធមិនមកក៏តូចចិត្តរហូតដល់សម្រេចចិត្តចងក ធ្វើអត្តឃាត ។
ករណីចងកធ្វើអត្តឃាតនេះ បានធ្វើឡើងនៅចំណុចផ្ទះជួល បន្ទប់លេខ១៣ ជាន់ទី១ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨និង០០នាទី។
ជនរងគ្រោះឈ្មោះ ឈឹម ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលបើកឡាន ស្នាក់នៅបណ្ដោះអាសន្ននៅកន្លែងកើតហេតុខាងលើ។
ក្រោយពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការពិនិត្យសាកសពរួច សន្និដ្ឋានថា ពិតជាបានចងកសម្លាប់ខ្លួនពិតប្រាកដមែន ដោយមូលហេតុ៖ លែងលះគ្នាជាមួយប្រពន្ធ ហើយជនរងគ្រោះធ្លាប់ទូរស័ព្ទសុំប្រពន្ធជានាគ្នាវិញ តែប្រពន្ធមិនព្រមមក ប្តីបានប្រាប់ថាបើមិនមកទេ នឹងមិនឃើញមុខគាត់ទៀតទេ៕
មតិយោបល់