ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីដើរបូមប្រេងនិងដោះអាគុយឡាន តាមបណ្តោយផ្លូវជាតិលេខ៥នាពេលយប់…

ពោធិ៍សាត់:នៅថ្ងៃទី06​ ខែ​ សីហា​ ឆ្នាំ​ 2023 វេលាម៉ោង ១៧:៤០នាទី ដោយមានការណែនាំ​ និង​ ចង្អុលការពីលោក​ វរសេនីយ៍ឯក​ នាង​ វុធ​ អធិការនគរបាលស្រុកបាកាន​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ​ បានចុះបង្រ្កាបមុខសញ្ញា​ចោរលួច​ (​ បូមប្រេង​ ,​ ដោះអាគុយ​ឡាន និង​ លួចទ្រព្យសម្បត្តិផ្សេងៗ​ )​ តាមបណ្តោយផ្លូវជាតិលេខ៥​ នៅពេលយប់​ ។
+​ លទ្ធផល​ឃាត់ខ្លួនបាន​ ចំនួន០១​ នាក់​ ៖
ឈ្មោះ រិន​ ភា​ ភេទ​ ប្រុស​ អាយុ​ ២៦ឆ្នាំ​ រស់នៅភូមិកញ្ជរ​ ឃុំកញ្ជរ​ ស្រុកបាកាន​ ខេត្តពោធិ៍សាត់​ រីឯ​ បក្សពួកផ្សេងទៀត​ កំពុងរត់គេចខ្លួន​ សមត្ថកិច្ចយេីងកំពុងតាមចាប់ដេីម្បីយកមកផ្តន្តាទោសតាមច្បាប់​ ។
​ +​ វត្ថុតាងដកហូតបានរួមមាន​ ៖
– សោរក្សៀ សម្រាប់ដោះអាគុយ
រថយន្តចំនួន០៣គ្រាប់
– ទូរស័ព្ទម៉ាក វីវ៉ូ ចំនួន០១គ្រឿង
– ដៃកេះ ចំនួន០៤
– បំពង់សម្រាប់ប្រើប្រាស់គ្រឿងញៀន
ចំនួន០៣
– បារីចំនួន០១កញ្ចប់។
ចំពោះជនសង្ស័យឈ្មោះ រិន ភា និងវត្ថុតាង បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន​ បង្កសំណុំរឿងបញ្ជូនទៅតុលាការ​ ចាត់ការតាមនិតិវិធី​ច្បាប់ ។

មតិយោបល់