បាត់ដំបង:ប្រភពយោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានអោយដឹងថា ថ្ងៃ អង្គារ ៧រោច ខែ ទុតិយាសាឍ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែ សីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ១២:១០ នាទី នៅចំណុចក្រុមទី០៩ ភូមិនិគមក្នុង ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីអគ្គិភ័យផ្ទុះធុងហ្គាសបានកើតឡើងចំនួនមួយលើក បណ្តាលឲ្យឆេះផ្ទះចំនួន០១ខ្នងឆេះទាំងស្រុងទំហំ ៤x៨ មែត្រ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី ម្ចាស់ផ្ទះឈ្មោះ ហេវ យុត ភេទ ប្រុស អាយុ ៥១ ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
+ សម្ភារខូចខាតរួមមាន:
- ឆេះផ្ទះចំនួន ០១ ខ្នង
- គោយន្តកន្ត្រៃចំនួន ០១ គ្រឿង
– រថយន្តតូរីសចំនួន ០១ គ្រឿង
– ទូរទឹកកកចំនួន ០១
– ម៉ាស៉ីនកិនស្រូវចំនួន ០១
– ម៉ាស៉ីនហាន់ដើមចេកចំនួន ០១
– តុបាយចំនួន ០១
– គ្រែដេកចំនួន ០២
– ថវិកាចំនួន ៣,០០០ បាត
– ទូរទស្សន៍ចំនួន ០១ គ្រឿង ។
+ សរុបជាទឹកប្រាក់ចំនួន ១៦,០០០ដុល្លារ ។
+ មូលហេតុៈ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
+ កងកម្លាំងបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត។
ព័ត៌មានជាតិ
មតិយោបល់