ព័ត៌មានជាតិ

Update៖ ទឹកទន្លេសេកុង បន្តកើនឡើងលើសកម្ពស់ ប្រកាសឲ្យប្រុងប្រយ័ត្ន

ស្ទឹងត្រែងៈ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា មកដល់ម៉ោង ៩ ព្រឹកថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឹងត្រែង បានបន្តកើនឡើងដល់កម្ពស់ ១២,៤៦ ម៉ែត្រ ហើយ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១១,៥០ ម៉ែត្រ)។

សូមជំរាបថា នៅទូទាំងខេត្តស្ទឹងត្រែង នាវេលាយប់ថ្ងៃទី ២៦ បានទទួលរបាយទឹកភ្លៀងក្នុងកម្រិតពី ៣៧-៦១ មីលីម៉ែត្រ ផងដែរ និងបានធ្វើឲ្យតំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង រងការលិចលង់ដោយជំនន់ទឹកភ្លៀង ។

ក្រសួងបានសម្រេចបើកទ្វារទឹកសំណង់ការពារទឹកជំនន់ក្រុងស្ទឹងត្រែង ដើម្បីរំដោះទឹកជំនន់ចេញពីក្រុង ។ ពេលនេះ ជំនន់ទឹកភ្លៀងក្នុងក្រុងស្ទឹងត្រែង បានស្រកអស់វិញហើយ៕

មតិយោបល់