ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីពាក់ព័ន្ធសកម្មភាពលួច​ម៉ូតូឆ្លងខេត្ដ…

កំពង់ស្ពឺ:នៅថ្ងៃទី១២.០៨.២០២៣ វេលាម៉ោង​១៥​:០០នាទី នៅចំណុចលើផ្លូវលំភូមិក្រាំងខ្វាវ ឃុំគីរីវន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអនុវត្ដតាមប​ទប​ញ្ជាលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​ ន​គរបាលខេត្ដ​កំពង់ស្ពឺ​ សមត្ថកិច្ចបានឃាត់មុខស​ញ្ញាជាជនសង្ស័យ ០១​នា​ក់ ចំណោមបក្ខពួកផ្សេងទៀត​ មានឈ្មោះ នាង ភ័​ស្ដ​ ភេទប្រុស អាយុ២​៣​ឆ្នាំ រួមជា​មួយម៉ូតូ ០១គ្រឿងម៉ាក ឌ្រីម​ C125 សេរីឆ្នាំ២០២២ ផ្លាកលេខម៉ូតូក្លែង​ក្លាយ​ ក្រោយសាកសួរ​ឈ្មោះ នា​ង ភស្ដ័ បានឆ្លើយសារភាពថាម៉ូតូ ដែលខ្លួនកំពុងជិះនេះ គឺខ្លួន​បានលួចពីចំណុចមុខផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្រោយវត្តវាលមាស ជិតផ្សារវាលរិញ ស្ថិតក្នុងឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហ​នុ ។ពេលធ្វើ​សកម្មភាព​មានបក្ខពួកម្នាក់ទៀតឈ្មោះ ឈឺន ទី​ណា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទី១​(ស​ម្បុកចាប) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំពោះ​សមត្ថភាព​លួចគឺធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូនៅក្នុងភូមិសាស្រ្តស្រុកភ្នំស្រួ​ចចំនួន ០​២លើកផងដែរ
+លើកទី១: នៅថ្ងៃទី០៣.០៧.២០២៣ វេលាម៉ោង ១​០:២៦នាទី ចំណុចផ្សារតាឡាត ឃុំអូរ ស្រុកភ្នំស្រួ​ច លួចបានម៉ូតូ ០១គ្រឿងម៉ាក Scopy ពណ៌ស សេ​រីឆ្នាំ២០២២ គ្មានផ្លាកលេខ យកទៅលក់នៅផ្សារវា​លរិញ ខេត្តព្រះសីហនុ។
+លើកទី២: នៅថ្ងៃទី០៩.០៧.២០២៣ វេលាម៉ោង​១៣:១៥នាទី ចំណុចភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ​ លួចម៉ូតូ ០១គ្រឿងម៉ាក C125 សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1S-6561 យកទៅលក់នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

វេលាម៉ោង១៦:៣០នាទី សមត្ថកិច្ចបានបន្តឃាត់ខ្លួន​បក្ខពួក​ឈ្មោះ ឈឺន ទីណា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចម៉ូតូជាមួយឈ្មោះ នាង ភស្ត័ ប្រាកដមែន។

តាមការបញ្ជាក់​ ពីលោកវរសេនីយ៍ឯក​ សាយ​ ប៊ុនថន​ អធិការ​ស្រុក​ ថាប្រតិបត្ដិការ​សមត្ថកិច្ច​ដកហូតបានវត្ថុតាងរួមមាន ម៉ូតូC125 ចំនួន០២គ្រឿង សេ​រីឆ្នាំ២០២២ ០១គ្រឿង,សេរីឆ្នាំ២០២១ ០១​គ្រឿ​ង។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ឃាត់ខ្លួននៅអធិ​កា​រដ្ឋាន ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។

មតិយោបល់