ព័ត៌មានជាតិ

ករណីម្តាយរវល់បេះបន្លែតាមផ្លូវត្រូវរថយន្តបុកកូនបណ្តាលអោយស្លាប់ នៅឃុំអូរសោម…

ពោធិ៍សាត់:ថ្ងៃ​ទី​ ១២/០៨/២០២៣​ ម៉ោង​ ៧.៤៥​ នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍​ រថយន្ត​បុកក្មេងរត់ឆ្លងថ្នល​ នៅ​លើផ្លូវ​ក្រាលគ្រោះក្រហម​ ចំណុចកោះត្រាវ ស្ថិតក្នុងភូមិ​អូរសោម ឃុំអូរសោម​ ​រថយន្ត​ម៉ាក LUXES RX 400H ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ​ 2BJ-6167(ធ្វើ​ដំណើរ​ពីរត្បូងទៅ​ជើង) ។
អ្នកបើកឈ្មោះ សាន ភេទប្រុស អាយុ​ ៣៣ ឆ្នាំ ស្នាក់នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ​ ក្មេង​ឈ្មោះ សៀងហេង វិច្ឆិកា ភេទ​ប្រុស អាយុ​ ០១​ ឆ្នាំ ១១ខែ​ រស់នៅ​ភូមិ​កៀនជង្រុក ឃុំ​អូរសោម(ស្លាប់កន្លែងកើតហេតុ) សពត្រូវបានក្រុមគ្រួសារសាច់ញ្ញាតិ​ធ្វើ​បុណ្យ​តាមប្រពៃណី​ ។ មូលហេតុ អាណាព្យាបាល​ធ្វេសប្រហែស​ រវល់​បេះបន្លែ​នៅតាមផ្លូវ​ ដោយទុកក្មេងនៅម្នាក់ឯង​នៅចិញ្ចេីមថ្នល​ ។ តុល្យភាព​នៃការខូចខាត​ ស្លាប់​ ០១​ នាក់​ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ ។

មតិយោបល់