ព័ត៌មានជាតិ

ករណីកូនបង្កើតបានគំរាមកំហែងសម្លាប់ម្តាយនិងរកដុតផ្ទះចោលទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ពោធិ៍សាត់:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ មានករណីហឹង្សាក្នុងគ្រួសារ០១ករណី នៅចំណុចផ្ទះរបស់ម្តាយ ស្ថិតនៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បង្កឡេីងដោយឈ្មោះ រ បរ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ.សង្កាត់.កេីតហេតុខាងលេី (ត្រូវជាកូនបង្កេីត) បានគំរាមកំហែងសម្លាប់ម្តាយ និងរកដុតផ្ទះដែលកំពុងស្នាក់នៅរាល់ថ្ងៃទៀត ម្តាយឈ្មោះ យ ទ ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅជាមួយគ្នា ។
-បច្ចុប្បន្នជនបង្ក សមត្ថកិច្ចឃាត់ខ្លួនបណ្តោះនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដេីម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់