ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវកម្លាំងនគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួន

ភ្នំពេញ: នៅវេលាម៉ោង១៤និង៥០នាទីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខសណ្ឋារគារបៃតង ផ្លូវ២៨២ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ម៉ាស់ ហាណាស៊ី ហៅអាស៊ី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវ៣៦បេ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ: មិនពិតប្រាកដ (មានសារធាតុញៀន) ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាក Nex ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កណ្ដាល-1P-4378 ជារបស់ជនសង្ស័យ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង កំពុងឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕

មតិយោបល់