ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យករណីវ៉ៃបំបែកកព្ចាក់ទ្វារចូលលួចយកគ្រឿងអលង្ការនិងទ្រព្យសម្បត្តិអស់ជាច្រើន…

ភ្នំពេញ:ករណីលួចមានស្ថានទម្ងន់ទោសដោយសារការគាស់ទម្លុះទម្លាយ (វ៉ៃបំបែកកញ្ចក់ទ្វារចូលលួចយក គ្រឿងអលង្ការនិងទ្រព្យសម្បត្តិ) កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ត្រង់ចំណុច ផ្ទះលេខ១២A ផ្លូវលេខ0៣A ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ស៊ូ ហ្សារ៉ា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ១២A ផ្លូវលេខ0៣A ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ឃាត់ខ្លួនជនសង្ស័យថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧និង០០នាទី ត្រង់ចំណុចបន្ទាប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យ០១នាក់ឈ្មោះ ពៅ សាវ័ន្ត ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យ គ្មានសារធាតុញៀន) ។
សម្ភារ:បាត់បង់៖ ១/ខ្សែកាមេរ៉ាចំនួន០១ដុំ,២/ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ ចំនួន០១គ្រឿង,៣/ខ្សែក ផ្លាកទីនដាំត្បូងពណ៌សធម្មតាចំនួន០១ខ្សែ។
វត្ថុតាងចាប់យក៖ ១/ក្រវិលលោហ:ធាតុពណ៌លឿងមានដាំត្បូងពណ៌សចំនួន០១គូ,២/ក្រវិលលោហ:ធាតុ ពណ៌ស ដាំត្បូងពណ៌សចំនួន០១គូ,៣/ចិញ្ចៀនលោហ:ធាតុពណ៌លឿងចំនួន០១វង់,៤/IPAD ពណ៌ទឹកប្រាក់ចំនួន ០១គ្រឿង ,៥/ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ ចំនួន០១គ្រឿង វត្ថុតាងទាំងអស់ជារបស់ជនរងគ្រោះ
ហេតុការណ៍ ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទីជនរងគ្រោះឈ្មោះ ស៊ូ ហ្សារ៉ា ភេទស្រី អាយុ៣៤ឆ្នាំនិងប្តីឈ្មោះ សួស ឧត្តម អាយុ៣៧ឆ្នាំ បានជិះរថយន្តចេញពីផ្ទះលេខ១២A ផ្លូវលេខ0៣A ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកកូនស្រីទៅសម្រាក ព្យាបាលជំងឺនៅមន្ទីពេទ្យកុមារជាតិ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបានចាក់សោរទ្វាផ្ទះត្រឹមត្រូវ ។ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះក៏បានយកទូរស័ព្ទដៃមកបើក មើលកាមេរ៉ាសុត្ថិភាពដែលបានបំពាក់នៅផ្ទះឃើញទ្វារបន្ទប់ចំហក៏មានការសង្ស័យជនរងគ្រោះក៏បានឆែកមើលកាមេរ៉ាបន្ត ស្រាប់តែឃើញជនសង្ស័យឈ្មោះ ពៅ សាវ័ន្ត ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ ធ្វើសកម្មភាព ឡើងតាមរនាំងដែកចូលក្នុងផ្ទះ រួចយកដែកអ៊ីណុកព្យូរខោអាវវ៉ៃបំបែកកញ្ចក់ទ្វារបន្ទប់លូកដៃបើក កន្លិះទ្វារចូល លួចយកទ្រព្យសម្បត្តិមានដូចជា១/ក្រវិលផ្លាកទីនមានដាំត្បូងពេជ្រចំនួន០១គូ,២/ក្រវិលផ្លាកទីនដាំត្បូងពណ៌ស
ធម្មតា ចំនួន០១គូ ,៣/ចិញ្ចៀនផ្លាកទីនដាំត្បូងពេជ្រចំនួន០១វង់,៤/ IPAD ពណ៌ទឹកប្រាក់ចំនួន ០១គ្រឿង ,៥/ទូរស័ព្ទ ដៃម៉ាក VIVO ពណ៌ខ្មៅ ចំនួន០២គ្រឿង ,៦/ខ្សែកផ្លាកទីនដាំត្បូងពណ៌សធម្មតាចំនួន០១ខ្សែ ៧/ខ្សែកាមេរ៉ាចំនួន០១ដុំ សរុបជាទឹកប្រាក់ចំនួន ៥០០០ដុល្លារអាមេរិក(ប្រាំពាន់ដុល្លារអាមេរិក) ។ រហូតដល់ វេលាម៉ោង១៩និង០០នាទីថ្ងៃខែឆ្នាំដដែល ទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើតាមនីតិវិធីច្បាប់ ។ លុះដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលា ម៉ោង១៧និង០០នាទី សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឃាត់ ជនសង្ស័យខាងលើបានរួមនិង វត្ថុតាង ១/ ក្រវិល លោហ:ធាតុពណ៌លឿងទុំមានដាំត្បូងពណ៌ស ចំនួន០១គូ ,២/ក្រវិលលោហ:ធាតុ ពណ៌ស ដាំត្បូងពណ៌ស ចំនួន ០១គូ,៣/ចិញ្ចៀនលោហ:ធាតុពណ៌លឿងទុំចំនួន០១វង់ ,៤/IPAD ពណ៌ទឹកប្រាក់ចំនួន ០១គ្រឿង ,៥/ទូរស័ព្ទដៃ ម៉ាក VIVO ពណ៌ខ្មៅ ចំនួន០១គ្រឿង (ជារបស់ ជនរងគ្រោះ) ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យក មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបាន ឆ្លើយសារភាពប្រាប់សមត្ថកិច្ចថារូបគេ (ជនសង្ស័យ) ពិតជាបានធ្វើ សកម្មភាពលួចយកគ្រឿង អលង្ការនិងទ្រព្យ សម្បត្តិរបស់ជនរងគ្រោះយកទៅលក់នៅផ្សារ ស្ទឹងមានជ័យ បានលុយចំនួន៨០ដុល្លារអាមេរិក(ប៉ែតសិបដុល្លារ អាមេរិក)ប្រាកដមែន។

មតិយោបល់