ស្វាយរៀងៈ នៅវេលាម៉ោង ៣និង៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយតៃកុងរថយន្តងងុយដេក បានបើករថយន្តរេចង្កូតបុកបង្កាន់ដៃស្ពានប្រសូត ក៏ជ្រុលទៅបុកផ្ទះវេលុយ True Money បណ្ដាលឲ្យរងការខូចខាត ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុង/ខេត្តស្វាយរៀង ផ្លូវជាតិលេខ១។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
សូមបញ្ជាក់៖ មូលហេតុតៃកុងងងុយដេក ករណីនេះ មិនមានមនុស្សរងរបួសទេ៕




មតិយោបល់