បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងមានសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនជាច្រើននាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បង្កអសន្តិសុខតាមដងផ្លូវសាធារណៈ បញ្ជូនទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីធ្វើការសាកសួរ ក្រោយមកបានធ្វើកិច្ចសន្យាអប់រំ រួចឲ្យត្រឡប់ទៅផ្ទះរៀងខ្លួនវិញ។
សូមយុវជនទាំងអស់ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងយកពេលវេលាដ៏មានតម្លៃ ទៅសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹង មានការងារល្អអនាគតភ្លឺស្វាង៕
មតិយោបល់