ព័ត៌មានជាតិ

មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររឿងលួច មក​ដល់ពេលនេះបន្តសកម្មភាពលួចដូចមុនដដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃចន្ទ១៣រោចខែទុតិយាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងយោបល់លោកឧត្តមេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរ​បា​លព្រហ្មទ័ណ្ឌ លោក វរសេនីយ៍ទោ វេ គឹមចត់ អធិ​ការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងនគរ​បា​ល ការស្រាវជ្រាវបង្ក្រាបករណីលួច(ទូរស័ព្ទ)​ ភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងដោយបានឃាត់ខ្លួនមនុ​ស្សចំនួន០១នាក់ឈ្មោះវុន ភាភេទប្រុសអាយុ​២៩ឆ្នាំស្នាក់​នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបា​ត់ដំបង និងដកហូតបានទូរស័ព្ទដៃចំនួន ០១​គ្រឿង(មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ)។

ចំពោះមូលហេតុដែលនាំទៅដល់ការឃាត់ខ្លួននេះគឺ នៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង​០២​និង៤៥នាទីនៅចំណុចខាងលើមានករណីលួចយកទូរស័ព្ទដៃមួយបានកើតឡើង បង្កដោយជនសង័្សយមិនស្គាល់ អត្តសញ្ញាណបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះឈ្មោះសាំង គឿនភេទប្រុសអាយុ៤៣ឆ្នាំស្នាក់នៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀង ខេត្តបាត់ដំបង ទូរស័ព្ទម៉ាកoppoព៌ណក្រហម ចំនួន ០១គ្រឿង។

ពេលដឹងថាបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាល ហើយផ្តើមពីបញ្ហានេះសមត្ថកិច្ចនគរបាល ក៏ធ្វើ ការស្រាវជ្រាវ កំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួន ដកហូតទូរស័ព្ទនោះមកវិញប្រគល់ជូនជនរងគ្រោះរីឯជនសង័្សយក្រោយពេលឆ្លើយសារភាពរួចមកសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំ​រឿងបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់​៕

មតិយោបល់