ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! ហាយទ្បែនឌ័រ ត្រូវម្ចាស់បើកធ្លាក់ប្រទ្បាយ

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង ១២នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិទួលស្វាយ សង្កាត់បឹងធំ ខណ្ឌកំបូល មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមួយគ្រឿង បានបើកធ្លាក់ផ្លូវចូលទៅក្នុងទឹកប្រឡាយ។

ដំណើររឿង៖ មុនកើតហេតុគេឃើញមានរថយន្តម៉ាក ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AJ- 8953 អ្នកបើកស្រវឹង ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ដោយស្ថានភាពផ្លូវកោង យកចង្កូតមិនទាន់ បានធ្លាក់ផ្លូវចូលទៅក្នុងទឹកប្រឡាយ សំណាងល្អហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករបួសទេ ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ច បានចុះត្រួតពិនិត្យដល់ទីតាំងខាងលើ ឃើញថា ពុំមានប៉ះពាល់ដល់អ្នកដទៃ ទើបឲ្យម្ចាស់ ហៅរថយន្តស្ទូច មកលើកចេញ ដោយខ្លួនឯង ៕

មតិយោបល់