ព័ត៌មានជាតិ

សមត្ថកិច្ចរកឃើញ ផ្កាគូឆាយ មានសារធាតុគីមីកាកសំណល់ថ្នាំសម្លាប់សត្វល្អិត នៅផ្សារមោងឬស្សី!

បាត់ដំបងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័តរបស់អគ្គ នាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរ ដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុ គីមី ហាមឃាត់ នៅផ្សារមោងឬស្សី ស្រុកមោងឫស្សីខេត្តបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចម្រុះប្រមាណ ២៧ គ.ក្រ យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ។

បានត្រួតពិនិត្យ និងបានយក បន្លែ ផ្លែឈើ ប្រហិត ជ្រក់ …….ចំនួន ៤៣ គំរូ មកពិនិត្យ។ លទ្ធផលគឺ មាន១គំរូ មានបញ្ហា គឺ ផ្កាគូឆាយ មានផ្ទុកសារធាតុគីមី កាកសំណល់ថ្នាំសម្លាប់សត្វល្អិត៕

មតិយោបល់