ព័ត៌មានជាតិ

លួចមិនធម្មតាទេលោកម្ចាស់ប្រេីរហូតដល់ម៉ូតូកង់បីទៅលួច​កាច់ពោតក្នុងចំការអ្នកដទៃនៅស្រុកភ្នំព្រឹក​ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃពុធ១៥រោចកេីតខែទុតិយាសាឃឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងទី១៦ខែ​ សីហា​ ឆ្នាំ​ ២០ ២៣ វេលាម៉ោងប្រមាណ១២និង ៣០​នាទី នៅចំ ណុច ភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបា ត់ដំបង មានករណី លួច(កាច់ពោត) កើត​ឡើង​០១លើ ក បង្កឡើងដោយ​មិនស្គាល់អត្តសញ្ញាណ បានធ្វើស​កម្មភាពលួច កាច់ពោត របស់ជនរង​គ្រោះឈ្មោះ ម៉ូវ សុផាត ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់​ដំ​បង បណ្តាលឱ្យបាត់ពោត នៅក្នុងចម្ការអស់ប្រមាណ០២រ៉ៃដី។

នៅក្រោយពេលដែលដឹងថាបាត់ជនរងគ្រោះបានប្តឹងមកសមត្ថកិច្ចនគរបាលស្រុក​ ហេីយផ្តេីមពីបញ្ហានេះ​ លោកអធិការនគរបាលស្រុក​ វរសេ​នីយ៍​ទោ​ ហេង​ បារាំង​ បានដឹកនាំកម្លាំងក្នុងអង្គភាពធ្វេីការស្រាវជ្រាវ​ ដោយអនុត្តតាមយោបល់ដឹកនាំរបស់​ លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ នៃ ស្នងការដ្ឋាននគរបា​លខេត្តបាត់ដំបង​ និងលោកឧត្តមសេ​នី​យ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ បាល​ព្រហ្មទ័ណ្ឌ​ រួមជា​មួយជនរងគ្រោះផង​ បានស្វែ ងងរកអ្នកលួចនេះរហូតដល់វេលាថ្ងៃដដែលបានរកឃើញ ម៉ូតូកងបីម៉ាកវេវពណ៌ខៀវចំនួន ០១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1E-9177 មានដឹកផ្លែពោតចំនួន ០២ កំណាត់ការ៉ុង(440ផ្លែ) នៅក្នុងដីចម្ការរបស់ជនរងគ្រោះ​ សមត្ថកិច្ចបានយកមករក្សាទុក នៅកន្លែងអធិការដ្ឋានជាបណ្តោះអាសន្នរហូតដល់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ វេលោម៉ោង ១៣ និង ៣០ នាទី បានស្វែងរកម្ចាស់ម៉ូតូនេះឃេីញនិងនាំខ្លួនមកធ្វេីការ​សាកសួរនោះគឺឈ្មោះ ឡុង កុម្ភះ ហៅ​ខែ ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ និងឈ្មោះ ជឿន ឌឿន ភេទប្រុស អាយុ២៧ ឆ្នាំ មុខ​របរកម្មករ ទាំង២នាក់ មានទីលំនៅភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង ។

ពេលធ្វើការសាកសួរពួកគាត់ឆ្លេីយសារភាពថា​ ពិត ជាបានប្រេីប្រាស់ម៉ូតូកង់បីនេះទៅលួចបេះផ្លែពោតគេនៅក្នុងចម្ការ​ ប៉ុន្តែពេលកំពុងបេះ​ បានមួយចំនួ​នហេីយនោះ​ ម្ចាស់គេដឹង​ ក៏នាំគ្នារត់ចោ​លម៉ូតូតែម្តង។

ពេលនេះនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនជនសង័្សយទាំងពីរនាក់មកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕

មតិយោបល់