ព័ត៌មានជាតិ

Gareth Bale សរសើរ Cristiano Ronaldo

អេស្ប៉ាញ​៖កីឡាករ Gareth Bale បាន​ធ្វើ​ការសរសើរ ទៅ​កីឡាករ Cristiano Ronaldo និង​គាំទ្រ​សម្រាប់​កីឡាករ​រូបនេះ តាំង​ពី​ចូលរួម​លេង ឲ្យ​ក្លិប Real Madrid ខណៈ​ដែល​ក្លិប​កំពុង​ត្រៀមខ្លួន សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ ក្នុង​ក្របខណ្ឌ Champions League ដោយ​ប្រឆាំង​ជាមួយនឹង Atletico ។​

​កីឡាករ Bale មាន​តម្លៃ​ខ្លួន​លើ​កីឡាករ Ronaldo និង​ជា​កីឡាករ​ថ្លៃ​ខ្លួន​ខ្ពស់បំផុត នៅពេល​ដែល​គាត់​បាន​ចូល​លេងឲ្យ Los Blancos កាល​ពី​រដូវ​កាល​មុន ក្នុងតម្លៃ ៨៥ លាន​ផោន ។​
​ចាប់តាំងពី Bale មក​ដល់​ទីលាន អធិរាជ​ស កីឡាករ​សញ្ជាតិ​វែល​រូបនេះ មិន​ដែល​មាន​ពាក្យ​សរសើរ​លើ​កីឡាករ Ronaldo ឡើយ ។​ក៏​ប៉ុន្តែ​ពេល​នេះ ស្រាប់តែ Bale បាន​បញ្ជោរ Ronaldo ជាមួយនឹង​ពានរង្វាន់ 2013 Ballon d’Or ដែល​បញ្ជាក់​ពី​គុណភាព​លេង​របស់គាត់​នៅលើ​ទីលាន ។​

​គាត់​បាន​ប្រាប់ Daily Mail ថា “​កីឡាករ Ronaldo ខ្ញុំ​គាំទ្រ​យ៉ាងខ្លាំង ដោយ​ថ្ងៃ​ដំបូង​ដែល​មក​លេង​នៅទីនេះ ដោយ​គាត់​បាន​ឲ្យ​ដំបូន្មាន​មក​ខ្ញុំ ដើម្បី​លេង​នៅលើ​ទីលាន​” ។ ក្នុងនោះ​ដែរ​យើង​បាន​និយាយ​គ្នា​ជា​ច្រើន និង​មាន​ទំនាក់ទំនង​ល្អ រវាង​គ្នា និង​គ្នា និង​រៀន​ពី​យុទ្ធសាស្ត្រ​វាយប្រហារ​ដ៏​ខ្លាំងក្លា​ពី​គាត់ ដែល​នេះ​ជា​ឱកាស​មួយ ដើម្បី​ក្លាយខ្លួនជា​កីឡាករ​ល្អ​នៅលើ​ពិភពលោក ។ Bale បាន​បន្តទៀតថា Ronaldo គឺជា​កីឡាករ​ល្អ​បំផុត នៅលើ​ពិភពលោក ជា​ពិសេស​ជួយ​ឲ្យ Real Madrid ឈរឈ្មោះ ល្បី​បានយូរ និង​តៀម​ខ្លួន​លើ​កពាន Champions League ផងដែរ​៕
Ronaldo2ndceleb_3103711

មតិយោបល់