ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសនិងស្ត្រី២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ភេទលើក្មេងប្រុស២នាក់ ខណៈកំពុងដើរតាមផ្លូវសំដៅទៅផ្ទះ ។
ករណីខាងលើនេះជនសង្ស័យប្រព្រឹត្តកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២០និងនាទី ខណៈជនរងគ្រោះឈ្មោះ កធ.ចថ អាយុ១៥ឆ្នាំ និងឈ្មោះ ច.រតន អាយុ១៤ឆ្នាំ ដើរពីក្រុងតាខ្មៅមកដល់ចំណុចស្រះចិញ្ចឹមត្រីនៅផ្លូវលំ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យឈ្មោះ កន រ៉ូរិនដូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ តុបតែងរោងការ ស្នាក់នៅភូមិព្រែកអញ្ចាញ ឃុំព្រែកឫស្សី ស្រុកតាខ្មៅ ខេត្តកណ្តាល និងឈ្មោះ ហ៊ុន សុភ័ក្ត្រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ តុបតែងរោងការ ស្នាក់នៅផ្ទះលេខ A៤៣ ក្រុម២០ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ អ្នកទាំងពីរត្រូវបានឃាត់ខ្លួននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទីព្រឹក នៅចំណុចភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ។
បន្ទាប់ពីឃាត់ខ្លួន ម្តាយជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់ជនសង្ស័យទាំងពីរ ។ បច្ចុប្បន្នត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕


មតិយោបល់