ព័ត៌មានជាតិ

គ្រាន់តែឌឺដងដាក់គ្នាដោយពាក្យសំដីជនសង្ស័យទាំង២ក្រុមធ្វើសកម្មភាពដេញកាប់គ្នាបណ្តាលអោយមានអ្នករងរបួសត្រូវសមត្ថកិច្ចឃាត់…

បាត់ដំបង:កាលពីថ្ងៃពុធ​ ៧កេីតខែ​ ស្រាពណ៍ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលា ម៉ោង០៧និង២០នាទី​ អនុវត្តតាមយោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​និង​លោក​ឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាលព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ឯក​ សន​ និល​ អធិ​ការ​ នគរបាលស្រុករត​នមណ្ឌល​ បាន​ដឹកនាំកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ​រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង​និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ បានធ្វេីការឃាត់ខ្លួនជន សង្ស័យចំនួន​០២ក្រុម មានគ្នា​០៩នា ក់​ ទាក់ទងនឹងករណីហិ-ង្សា-ដោ-យ-ចេ-តនា-មានស្ថានទម្ងន់ទោស​ ប្រព្រឹ​​ត្តិនៅចំណុចក្រុមទី១០ស្ថិ​ត​ ក្នុងភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីថ្ងៃទី២១​ខែ​សីហាឆ្នាំ២០២៣វេលាម៉ោង២១និង៣០នាទី​ ។

ក្រុមទី១ មានគ្នាចំនួន០៥នាក់៖
១-ឈ្មោះ ឆាន សំបូរ ភេទប្រុស អា យុ–ឆ្នាំមានទីលំនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ ដំ បង។
២-ឈ្មោះ​ថន ធា ភេទប្រុស​អាយុ​ ២០ឆ្នាំ រស់នៅភូមិសេរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
៣-ឈ្មោះ សាំ ពៅ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិបាណង់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៤-ឈ្មោះ ជា បរមី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិសេរីវ័ន្ត ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោះ ធេង សុខនេត ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបា​ត់ដំបង (របួ-សធ្ងន់-ធ្ងរ)​កំពុងនៅមន្ទីរពេទ្យ។

ក្រុមទី០២ មានគ្នាចំនួន០៥នាក់៖
១-ឈ្មោះដេត សីថា ភេទប្រុស អាយុ—ឆ្នាំ រស់នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបា ត់ដំបង (របួស-ធ្ងន់-ធ្ងរ)។
២-ឈ្មោះ ថុន រតនះ ភេទប្រុស អា យុ១៩ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៣-ឈ្មោះ ភី សុខណារ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង។
៤-ឈ្មោះ យៀក ប៊ុនសាក់ ភេទ ប្រុស អាយុ—ឆ្នាំ រស់នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
៥-ឈ្មោះ ហឿប ប៊ុនថា ភេទប្រុស អាយុ–ឆ្នាំ រស់​នៅភូមិជាមន្រ្តី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ ដំបង។

ក្រោយ ពីបានធ្វើការសាកសួរជនសង្ស័យទាំង០២​ក្រុម ដែលមានគ្នា បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាព វា-យគ្នា និងដេ-ញ-កា-ប់គ្នាទៅវិញ​ទៅមក ពិតប្រាកដ ម៉ែន ពីព្រោះមុនកើតហេតុក្រុមទាំ ង ០២នេះ បានផឹកស៊ី នៅទំនប់ពហុបំ ណងសេកសក ស្ថិតក្នុងភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងរួចឌឺដងដាក់គ្នាដោយពាក្យ​សំដីអសុរសផងទេីបឈានដល់ករណីនេះ។
-*វត្ថុតាងដកហូត រួមមាន៖
-កាំ-បិ-តកែឆ្នៃ ០២ដើម
-ច-ប-ជី-ក ចំនួន០១ដើម
-កាំ-បិ-ត ០៣ដើម

បច្ចុប្បន្នជនសង្ស័យទាំងនេះត្រូវបានរៀបចំ​សំ​ណុំរឿងបញ្ជូនមកផែនជំនាញ អនុវត្តតាមនីតិវិធី ច្បាប់៕

មតិយោបល់