ផ្ទះ ព័ត៌មានជាតិ ភ្ញាក់ផ្អើល! ...

ភ្ញាក់ផ្អើល! ទូកកន្ទុយវែង១គ្រឿង ត្រូវអគ្គិភ័យឆាបឆេះ បណ្តាលឲ្យរងការខូចខាត នៅខេត្តព្រះសីហនុ

0

ព្រះសីហនុ: យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទីយប់ ស្ថិតនៅចំណុចប្រហែល៣០០ម៉ែត្រពីផែ (យាយត្រីជី) ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មានករណីឆេះទូកកន្ទុយវែងចំនួន០១គ្រឿង ទំហំទទឹង០៣ម៉ែត្រ បណ្តោយ១៨ម៉ែត្រ ម៉ាស៊ីន១៥០ សេស ពណ៌លឿង ម្ចាស់ឈ្មោះ គង់ ធី ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្ប ន្ន ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

តាមការបំភ្លឺរបស់តៃកុងទូកឈ្មោះ ហេន ម៉េងហុង ភេទប្រុស និងកូនដៃទូកឈ្មោះ ហេន ម៉េងហៃ ភេទប្រុស ពួកគាត់ទាំង០២នាក់ បានដឹកអង្ករយកទៅឲ្យទូកអូស ដែលចតរង់ចាំនៅមុខច្រកចូលឆ្នេរកោះរ៉ុងសន្លឹម (សារ៉ាសិនបេ) លុះដល់កន្លែងកើតហេតុ ក៏មានភ្លើងឆេះចេញពីឃ្លុបម៉ាស៊ីន ទើបបណ្តាលឲ្យឆាបឆេះសាំងលើទូកចំនួន០២កាន និងប្រេងម៉ាស៊ូតចំនួន០៣កាន និងកំប៉ុងហ្គាសប្រហែលចំនួន១០កំប៉ុង (ទូកបានឆេះបណ្ដាលឲ្យលិច) ។

ការខូចខាត៖ ទូកទំហំ០៣ម៉ែត្រ x ១៨ម៉ែត្រ និងសាំងលើទូកចំនួន០២កាន និងម៉ាស៊ូតចំនួន០៣កាន និងកំប៉ុងហ្គាសប្រហែលចំនួន១០កំប៉ុង ទាំងស្រុង ។ ករណីនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕

មតិយោបល់