ព័ត៌មានជាតិ

ប្រហារជីវិត​ដោយ សារ​ប្រើប្រាស់​ហ្វេ​សប៊ុក​ខុស​បច្ចេក​ទេស​

​បុរស​ជនជាតិ​អ៊ីរ៉ង់​ម្នាក់​ត្រូវ​កាត់ ទោស​ប្រហារជីវិត​ដោយសារ​តែ​បាន បង្ហោះ​អត្ថបទ​ដែលមាន​ខ្លឹមសារ ប្រមាថ មាក់ងាយ​ដល់​សាសនា​អ៊‌ិស្លាម នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស ប៊ុ​ក​របស់​ខ្លួន ។
​សារព័ត៌មាន HuffingtonPost បាន ផ្សព្វផ្សាយ​ថា តុលាការ​ទី​ក្រុងតេអេ​រ៉ង់ បាន​សម្រេច​ផ្ដន្ទាទោស​ប្រហារជីវិត បុរស​ឈ្មោះ Sohei Arabi ដោយសារ តែ​បុរស​រូប​នេះ​បាន​បង្ហោះ​ពាក្យពេចន៍ បន្ថោក​បន្ទាប​សាសនា​អ៊‌ិស្លាម​នៅក្នុង ហ្វេ​សប៊ុក​របស់ខ្លួន ។
​តុលាការ​ទី​ក្រុងតេអេ​រ៉ង់​បានប្រកាស ឱ្យដឹងថា បុរស​ឈ្មោះ Sohei Arabi បាន​ប្រើប្រាស់​គណនេយ្យ​ហ្វេ​សប៊ុក​៨ ផ្សេងគ្នា ក្នុង​ការផ្សព្វផ្សាយ​អត្ថបទ​មាក់ ងាយ​សាសនា​អ៊‌ិស្លាម ។ អត្ថបទ​នោះ ស្ថិតនៅ​ក្នុង​កម្រិត​បំផ្លាញ​ជំនឿ​សាសនា ជា​ទោស​ធ្ងន់​បំផុត​នៅក្នុង​ប្រទេស​នេះ ។
​បុរស​រូប​នេះ​ក៏​បាន​បកស្រាយ​ថា នៅ ពេលដែល​ខ្លួន​បង្ហោះ​ពាក្យពេចន៍​ខាងលើ គឺ​ក្នុង​ពេល​ដែល​ស្មារតី​របស់​លោក​មិន ប្រសើរ មាន​សរសៃប្រសាទ ។ ទោះបី យ៉ាងណា​ក៏​តុលាការ​សម្រេច​កាត់ទោស ប្រហារជីវិត​រូបលោក ។
​ករណី​ខាងលើ​បង្ក​ឱ្យ​មាន​ការ​ប្រតិ កម្ម​ខុសគ្នា​សម្រាប់​សង្គម​ហ្វេ​សប៊ុក​នៅ អ៊ីរ៉ង់ ។ អង្គការ​ការពារ​សិទ្ធិមនុស្ស​ក៏ បាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​អ៊ីរ៉ង់ ដើម្បី​ជួយ​កាត់បន្ថយ​ទោស​ដល់ Sohei Arabi ។ តុលាការ​ក៏​បាន​សម្រេច​ថា នឹង​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ករណី​នេះ ។​
​នេះ​មិនមែន​ជា​ករណី​តែមួយគត់ កើតឡើង​នៅ​អ៊ីរ៉ង់​នោះឡើយ​ពាក់ព័ន្ធ​នឹង បទល្មើស​ដោយ​ប្រើ​ហ្វេ​សប៊ុក ។ កាលពី ខែ​ឧសភា​កន្លង​មក ពលរដ្ឋ​៧​នាក់​ក៏​ត្រូវ បាន​ចាប់ខ្លួន ដោយ​បាន​បង្ហោះ​ឃ្លីប​វីដេអូ រាំ​តាម​បទ​ចំរៀង​“Happy” ។ នៅក្នុង ខែ​សីហា អ្នក​ប្រើ​ហ្វេ​សប៊ុក​ម្នាក់ក៏​ត្រូវ ជាប់ពន្ធនាគារ​ដោយសារ​តែ​ប្រើ​ពាក្យ ពេចន៍​ប៉ះពាល់​ដល់​មន្ដ្រី​រដ្ឋាភិបាល ៕
2014-12-09_085737

មតិយោបល់