ព័ត៌មានជាតិ

ករណីយកកាំបិតផ្គាក់កាប់ជនរងគ្រោះបណ្តាលអោយរងរបួសហើយជិះម៉ូតូបុកបារ៉ាស់សមត្ថកិច្ចទៀតត្រូវឃាត់ខ្លួន…

កំពត:នៅថ្ងៃទី២៩.៨.២០២៣ វេលាម៉ោង១៩ និង ៣០ នាទី មានករណីហិង្សាដោយចេតនាធ្វើឲ្យខូចខាតដោយចេតនា (យកកាំបិតថ្កាក់កាប់) កើតឡើង១លើកនៅចំណុចស្ពានបឹងក្រកស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត បណ្ដាលឲ្យរងរបួសជនរងគ្រោះចំនួន២នាក់ និង ខូចខាតម៉ូតូចំនួន២គ្រឿង ។
+ ជនរងគ្រោះទី១ ឈ្មោះ ម៉ក់ សម្បត្តិ ភេទប្រុសអាយុ១៤ឆ្នាំរស់នៅភូមិកំពង់បាយខាងជើងសង្កាត់កំពង់បាយក្រុងកំពតខេត្តកំពត រងរបួសខ្នងខាងស្ដាំ១កន្លែង ដើមដៃខាងឆ្វេងហើម១កន្លែង ។
+ ជនរងគ្រោះទី២ ឈ្មោះ វ័ន សុភ័ក្រ ភេទប្រុសអាយុ១៣ឆ្នាំរស់នៅភូមិត្រពាំងធំឃុំត្រពាំងធំស្រុកទឹកឈូខេត្តកំពត ។
ម៉ូតូខូចខាតរួមមាន
១.ម៉ាកស្កូបពី ពណ៌ ស សេរី ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ1CM.8028 ខូចខាតកម្រិតធ្ងន់។
២.ម៉ាកសេរូស ពណ៌ ស គ្មានស្លាកលេខ ខូចខាតកម្រិតធ្ងន់។
បង្កឡើងដោយជនសង្ស័យចំនួន ៤ នាក់ ជិះម៉ូតូ ២ គ្រឿង
ជនសង្ស័យរួមមាន
១. ឈ្មោះចែម លីហេង ភេទ ប្រុស អាយុ ១៥ ឆ្នាំរស់នៅភូមិបាក់កូដ ឃុំលីបូ ស្រុកត្រាំកក់ខេត្តតាកែវ។
២. ឈ្មោះង៉ែត សុខសំបូរ ភេទ ប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិតាលឿ ឃុំតាយឿ ស្រុកត្រាំកក់ខេត្តតាកែវ។
៣. ឈ្មោះឆៃ សុីង ភេទ ប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិព្រៃរំដេង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
៤. ឈ្មោះយន់ វឌ្ឍនា ភេទប្រុស អាយុ ១៦ ឆ្នាំរស់នៅភូមិបាក់កូដឃុំលីបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ម៉ូតូធ្វើសកម្មភាពរួមមាន
១. ម៉ាកហុងដា C125 ពណ៌ខ្មៅស៊េរី ២០២៣ ពាក់ស្លាកលេខភ្នំពេញ1KI.0396 ។
២. ម៉ាកមិចស៊េរី ២០១៣ ឡើងតែម ២០២៣ ពាក់ស្លាកលេខភ្នំពេញ1GA.0061 ។
ក្រោយពេលធ្វើសកម្មភាពរួចជនសង្ស័យទាំងបួននាក់បានជិះម៉ូតូរត់គេចខ្លួនតាមដងផ្លូវជាតិលេខ 3 សំដៅទៅភ្នំពេញ ពេលនោះកម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកឈូសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពតកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពតនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកឈូកបានប្រដេញតាមពីក្រោយដល់ស្រុកឈូកជនសង្ស័យបានបុកបារ៉ាស់របស់សមត្ថកិច្ចយើងរួចដួលហើយយើងឃាត់ខ្លួនបានពីរនាក់ម៉ូតូ ១ គ្រឿង ចំណែកម៉ូតូ ១ គ្រឿងគ្នាពីរនាក់បានជិះបន្តរហូតដល់គោលដៅប៉ុស្តិ៍នរាយណ៍បានបុកបារ៉ាស់ដួលរួចសមត្ថកិច្ចយើងឃាត់ខ្លួនបានចំនួនពីរនាក់ទៀតនិងម៉ូតូ ១ គ្រឿង ក្រោយពេលឃាត់ខ្លួនយើងបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកទឹកឈូដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី។

មតិយោបល់