បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ព .ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩និង៤០នាទី នៅចំណុចផ្លូវជាតិលេខ៥៩ ចន្លោះបង្គោលគីឡូលេខ៩៦ ទៅ ៩៧ ស្ថិតក្នុងក្រុមទី៤ ភូមិអូចម្លង ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន១លើក រវាងរថយន្តនឹងម៉ូតូអូសរ៉ឺម៉ក ។
រថយន្តម៉ាកសាំយ៉ុង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រត់គេចពីកន្លែងកើតហេតុ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ 2J5197-ភព បើកបរពីត្បូងទៅជើងក្នុងល្បឿនលឿន បានបុកម៉ូតូអូសរ៉ឺម៉កម៉ាក MD ពណ៌ក្រហម (គ្មានស្លាកលេខ) បើកបរដោយឈ្មោះ ស្រស់ ភេទស្រី អាយុ ២២ ឆ្នាំ នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង បណ្តាលអោយស្រ្តីម្នាក់ស្លាប់នៅនឹងកន្លែង ។
សម្រាប់ម៉ូតូ និងរថយន្តត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ។ ចំណែកសពជនរងគ្រោះ បានប្រគល់ជូនគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕





មតិយោបល់