ព័ត៌មានជាតិ

ស្រ្ដីជនជាតិវៀតណាមម្នាក់ ដួលសន្លប់ នៅមុខផ្សារបានលុង

រតនគិរី: កាលពីវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ មានករណីជនបរទេសម្នាក់ បានដួលសន្លប់ ត្រង់ចំណុចមុខផ្សារបានលុង ស្ថិតក្នុងភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ជនរងគ្រោះឈ្មោះ ឡេ ស៊ីហ្វឿង អាយុ២៩ឆ្នាំ ជនជាតិវៀតណាម។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាល ទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីផងដែរ។
តាមការបញ្ជាក់របស់មន្ទីរពេទ្យបង្អែកខេត្ត ក្រោយការពិនិត្យព្យាបាលរួច បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានជំងឺឆ្កួតជ្រូក៕

មតិយោបល់