កំពង់ធំ:ប្រភពយោងតាមផេកនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យបានអោយដឹងថាថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០:៥៥ នាទី ដែលស្ថិតនៅចំណុចលើផ្លូវក្រាលកៅស៊ូខាងកើតភូមិ សំរិត ឃុំ សំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ មានករណីភ្លើងឆេះម៉ូតូអូសរម៉ក់ចំនួន០១គ្រឿងម៉ាក Yamaha អ្នកបើកបរឈ្មោះ ភក្តី ភ័ក្កត្រា ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិចារ ឃុំ សំបូរ ស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ។
+ សម្ភារៈរងការខូចខាតរួមមាន:
- ឆេះម៉ូតូចំនួន ០១ គ្រឿង ។
+ មូលហេតុ: បណ្តាលមកពីសាំងស្រក់លើក្បាលប៊ូសុីម៉ូតូបណ្តាលឲ្យឆេះតែម្តង ។
+ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរបានចេញអន្តរាគមន៍ចំនួន០១គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនិង០៤ម៉ែត្រគូប។
ព័ត៌មានជាតិ
មតិយោបល់