ព័ត៌មានជាតិ

Z​i​n​ed​i​n​e​ ​Zi​d​a​n​e ​ស​រ​សើ​រ​ដល់​ក្លិ​ប​ ​M​ar​s​e​i​l​l​e

អតីតកីឡាកររបស់ Real Madrid និង Juventus ​លោក Zinedine Zidane បានសរសើរ​ដល់ក្លិប Marseille ក្នុងអំឡុងពេល​​ទៅសួរសុខទុក្ខក្លិបមួយនេះ ហើយក៏សោកស្តាយដែរ ​ដោយមិនធ្លាប់លេង​ឲ្យក្លិបមួយនេះ​​លើទឹកដីរបស់ខ្លួន​។​
Zidane បាននិយាយប្រាប់ OMTV “នៅទីនេះ​គឺជាទីតាំងមួយដ៏ល្អ ខ្ញុំមិនធ្លាប់បានលេងនៅទីនេះទេ ប៉ុន្តែ​បំណងប្រាថ្នានោះមិនត្រូវបានបំពេញផងដែរ​។​ លោកបានបន្តថា នៅទីនេះមានអ្វីគួរ​ឲ្យចាប់អារម្មណ៍ ហើយជាងនេះទៅទៀត គ្រូបង្វឹក Marcelo Bielsa ដ៏ល្អបានមកដឹកនាំក្រុមមួយនេះ​ ដែលធ្វើឲ្យក្លិប​កាន់តែល្អ ” ។​
អតីត​ប្រធានក្រុ​ម​ជម្រើស​ជាតិបារាំង បានបន្ថែមទៀត ថា​ដោយមានអ្វីៗល្អជាច្រើន បាន​ធ្វើឲ្យក្លិបមួយនេះ ស្ទុះឡើងវិញ ខណៈមានគ្រូបង្វឹកថ្មី​ ផ្លាស់ប្តូរអ្វីៗគ្រប់បែបយ៉ាង​ដោយចាប់ផ្តើមរដូវកាលនេះ ​ឈានដល់កម្រិតកំពូលតារាង​៕​
article-0-1E142BA800000578-766_634x422

មតិយោបល់