អវិជ្ជមាន សម្រាប់ការធ្វើតេស្ដលើកទី១ រក មេរោគកូវីដ១៩ របស់បុគ្គលសង្ស័យ ប្រមាណ ១៤៣នាក់ ក្នុងចំណោម ៤០០នាក់ នៅក្នុង ខេត្តសៀមរាប។
សូមអំពាវនាវដល់ប្រជាពលរដ្ឋ បានជួបប្រាស្រ័យទាក់ទងជាមួយឈ្មោះ ម៉ាប់ វ៉ុន ឬមានករណីសង្ស័យ ឬបានធ្វើដំណើរទៅកាន់ទីកន្លែងមួយចំនួនរួមមាន៖
– ពេទ្យ ចាវ ចាន់ នៅផ្សារភូមិភាគ៤ (ចាប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១)
– ពេទ្យ ទូច កូ នៅខាងលិចផ្សារដើមក្រឡាញ់ (ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១)
– ពេទ្យ៧៧៧ នៅផ្លូវជាតិលេខ៦ ខាងលិចស្តុបទន្លេសាប (ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១)
– គ្លីនិកសុខភាព (ចាប់ពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១)
សូមរួសរាន់មកយកសំណាក ដើម្បីពិនិត្យស្វែងរកមេរោគ #កូវីដ១៩ នៅមណ្ឌលចត្តាឡីស័ក សាលាគរុកោសល្យ។ រីឯអ្នករស់នៅក្បែរមន្ទីរពេទ្យ៧៧៧ សូមយកសំណាកនៅមន្ទីរពេទ្យ៧៧៧ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕



ប្រភព៖ FB អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
មតិយោបល់