ព័ត៌មានជាតិ

ករណីក្មេងប្រុសៗ០៧នាក់ជិះទូកស្មាច់ទៅបេះផ្លែឈូក ក៏បណ្តាលឲ្យទូកលិចស្លាប់ចំនួន២នាក់ នៅខេត្តតាកែវ…

តាកែវ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងដូនកែវបានអោយដឹងថា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង០៥នាទី កើតមានករណីក្មេងលង់ទឹកស្លាប់មួយករណី បានកើតឡើងនៅចំណុចស្រះទឹក នៅក្នុងបរិវេណវត្តបារាយណ៍ ស្ថិតនៅក្នុងភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ។ ករណីខាងលើបានកើតឡើង ដោយក្រុមក្មេងប្រុសៗចំនួន០៧នាក់មានឈ្មោះដូចខាងក្រោម៖
ទី១.ឈ្មោះ តេត រតនា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិក្រាំងតាពូង ទី២.ឈ្មោះ គក ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិស្វាយឬស្សី ទី៣.ឈ្មោះ ភន សុធន់ ភេទប្រុស អាយុ ១៣ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិស្វាយឬស្សី ទី៤.ឈ្មោះ អឿន គឹមយ៉ាន ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរៈ សិស្ស មានទីលំនៅរស់នៅភូមិដូនពែង ទី៥.ឈ្មោះ លាន ហុកលីម ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិជ្រោយប្រឃរ ទី៦.ឈ្មោះ រុន ចិត្រា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិស្វាយជ្រុំ និងទី៧.ឈ្មោះ ខុម ភក្ត្រា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរៈសិស្ស មានទីលំនៅរស់នៅភូមិដូនពែង។ ក្មេងប្រុសទាំង០៧នាក់ខាងលើ រស់នៅក្នុងសង្កាត់បារាយណ៍ បាននាំគ្នាទៅជិះទូក(ទូកស្មាច់)របស់ព្រះសង្ឃ ដែលនៅក្នុងស្រះទឹកស្ថិតនៅពីខាងកើតវត្តដើម្បីជិះទៅបេះផ្លែឈូកស៊ី លុះដោលទូកចេញទៅដល់កណ្តាលស្រះក្រុមក្មេងៗទាំង០៧នាក់បានឈោងដៃបេះផ្លែឈូក ពេលនោះទូកបានផ្អៀងទូក នឹងលិចនៅកណ្តាកស្រះនោះ ហើយមានក្មេងៗចំនួន០៥នាក់ ដែលមានៈ ១, ឈ្មោះ ភន សុធន់ ២.ឈ្មោះ អៀន គឹមយ៉ាន ៣.ឈ្មោះ លាន ហុកលីម ៤.ឈ្មោះ រុន ចិត្រា និងទី៥.ឈ្មោះ ខុម ភក្ត្រា បានហែលមកដល់មាត់ស្រះវិញ។ ចំណែកក្មេងរងគ្រោះចំនួន០២នាក់ មានឈ្មោះ តេត រតនា និងឈ្មោះគក ដាវីន បានលិចទៅជាមួយទូកបណ្តាលឱ្យស្លាប់តែម្ដង។ រីឯទូក(ទូកស្មាច់)មកដល់ពេលនេះ មិនទាន់មានអ្នកណារកឃើញ និងស្រង់បានឡើយ ពីព្រោះទូកនោះបានលិចចុះទៅដល់បាតស្រះ។

ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ ធ្វើការជួយរាវរក និងស្រង់យកជនរងគ្រោះ(សាកសព) ហើយបានបង្កើតគណៈកម្មការមានៈ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ គ្រូពេទ្យមណ្ឌលសុខភាពបារាយណ៍ ក្រុមប្រឹក្សាសង្កាត់បារាយណ៍ លោកមេភូមិស្វាយឬស្សី និងលោកមេភូមិក្រាំងតាពូង ដើម្បីធ្វើការពិនិត្យ និងធ្វើកោសលវិច្ច័យលើ សាកសពទាំង០២នាក់ ទើបសន្និដ្ឋានបានថាៈ ក្មេងរងគ្រោះជាសាកសពទាំង០២នាក់ខាងលើ ពិតជាស្លាប់ដោយ លង់ទឹកស្លាប់ពិតប្រាកដមែន។សាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

មតិយោបល់