ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងអ្នកភូមិ…

បាត់ដំបង:នៅថ្ងៃពុធ១៤កេីតខែស្រាពណ៍ឆ្នាំថោះបញ្ចស័កព.​ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២​៣វេ​លា ម៉ោង ០៨និង១០នាទី នៅចំណុចក្រុម ទី០២ ភូមិ​បោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់​ដំ​បង អនុវត្តតា​ម​យោបល់ដឹកនាំរបស់លោក​ឧត្ត​ម​សេ​នីយ៍​ទោ​ សាត​ គឹមសាន​ ស្ន​ង​ការ​នៃស្នងការដ្ឋាននគរ​បាល​ខេត្តបា​ត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹ​ម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​ន​គរបាល​ព្រហ្មទ័ណ្ឌ​ លោកវរ​សេនី​យ៍ទោ​ យុ​ត​ តុង​ហូ​ អធិការនគរ​បាល​ ស្រុកសង្កែ​ បា​នដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបានរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ ធ្វេីការល្បាតនៅចំណុចខាងលេីបានជួបប្រ​ទះ​ ជន​សង្ស័​យ​០១នាក់ឈ្មោះ វ៉ុង សុភា ភេទប្រុស អាយុ​២៩ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំប​ង​ ហេីយបានធ្វេីការសាក​សួរជនសង្ស័យបានឆ្លើយសា​រភាពថា ខ្លួនបានធ្វើសកម្មភាពលួចយកខ្សែភ្លើង​អ្នកភូមិ កាលពីថ្ងៃទី២៦​ខែ​សីហា​ ឆ្នាំ២០២៣​ វេលាម៉ោង​១៩​និង១០នាទីនៅចំ​ណុចផ្ទះទុកចោល ស្ថិតនៅក្រុមទី១៣ ភូមិកំពង់ពិល ស្រុកសង្កែ ខេត្តបាត់ដំបង​ និងបានដក​ហូតសម្ភារ:រួមមាន៖
-សំបកខ្សែភ្លើងចំនួន ០១ដុំ
-កូនកាំបិតចំនួន ០១
-កន្ត្រៃសម្រាប់កាត់ខ្សែភ្លើង ពណ៌លឿង ចំនួន០១
-ដង្កាប់ ដងពណ៌ខៀវ ចំនួន ០១ ។

ករណីនេះ​នគរបាលស្រុកបានរៀបចំ​បញ្ជូនមកការិ​យាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់