ព័ត៌មានជាតិ

ករណីម្ចាស់ចាក់ប្រេងហៀលើម៉ាសុីនទូកបណ្តាលអោយឆេះនិងមនុស្សរងរបួស…

កោះកុង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ១:៣០នាទី មានករណីឆេះទូកដឹកឥវ៉ាន់ចាបហួយនៅចំណុចមុខកន្លែងលក់ប្រេងឥន្ធនៈ ពូលីម ស្ថិតនៅភូមិ៣ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា បណ្ដាលឱ្យមនុស្សរងរបួស ០១នាក់ប្រុស ។
ជនរងគ្រោះឈ្មោះ ណេត សុវណ្ណារ៉ា អាយុ 39 ឆ្នាំ ជនជាតិខ្មែរ មុខរបរតៃកុងទូក មានទីលំនៅនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងខូចខាតទូកនឹងអីវ៉ាន់ដែលនៅលើទូកទាំងស្រុង។
– មូលហេតុ មកពីជនរងគ្រោះ ចាក់ប្រេងហៀរលើម៉ាស៊ីនទូក ពេលម៉ាស៊ីនកំពុងបញ្ឆេះ ក្រោយកើតហេតុសមត្ថកិច្ចយើងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

មតិយោបល់